ចិនសុំ​ប្រកាន់ជំហរកណ្តាលបើកូរ៉េខាងជើងបាញ់អាមេរិក

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:10 AM | អន្តរជាតិ | 0 | 2007

រដ្ឋអំណាចទីក្រុងប៉េកាំងប្រកាសជំហរកណ្តាលបើសិនជា កូរ៉េខាងជើង​ជារៀបចំវាយប្រហារមុនទៅលើសហរដ្ឋអាមេរិក ប៉ុន្តែថា បើអាមេរិក​ជាអ្នកវាយប្រហារមុនលើកូរ៉េខាងជើងហើយចង់ផ្លាស់ប្តូររបបគ្រប់គ្រងនៅទីក្រុងព្យុងយ៉ាងនោះ ចិននឹងចេញមុខរារាំង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន​។​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល់ ត្រាំ បានបញ្ចេញវោហាសាស្ត្រវាយប្រហារធ្ងន់ធ្ងរ បើសិនជាកូរ៉េខាងជើងពិតជាហ៊ានបាញ់មីស៊ីលសំដៅទៅកាន់កោះ Guam មូលដ្ឋានទ័ពអាមេរិក​នោះ។​

ចិនបានបញ្ជាក់ថា ខ្លួន​មិនអាចសម្របសម្រួល ទាញអាមេរិក និង កូរ៉េខាងជើងឲ្យងាកក្រោយមិនផ្ទុះមិនផ្ទុះសង្គ្រាមបានទេ ដូច្នេះសុំរក្សាជំហរអព្យាក្រឹត្យមិន កាន់ក្រុមណាមួយនោះទេ។ ប៉ុន្តែថា បើអាមេរិកសហការជាមួយកូរ៉េខាងត្បូង វាយប្រហារចង់ដូររបបកូរ៉េខាងជើងនោះ ចិននឹងមិនអនុញ្ញាតនោះទេ។
ចិនត្រូវបានគេដឹងថា ជាសម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់កូរ៉េខាងជើង ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ​ដែលប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន​។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required