ក្រសួងរំពឹងថាយុទ្ធ​នា​កា​រ​រៀ​ន​ធ្វើ​ជំ​​នួ​​​​ញ​​​​​​នឹងជួយយុវជនសម្រាប់ទីផ្សារការងារ

ក្រសួងអប់រំសង្ឃឹមថា យុទ្ធនាការរៀនធ្វើជំនួញ ដែលគ្រោងរៀបចំឡើងនៅពេលខាងមុខ នឹង​បង្ហាត់​យុវជន​កម្ពុជា ​ដើម្បី​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ទីផ្សារ​ការងារ​។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១សីហា ក្រសួងអប់​រំ យុវជន និងកីឡា នឹងរៀប​ចំ​យុ​ទ្ធ​នា​​ការ​​រៀនធ្វើជំនួញ​​​ (#GoBusiness17) ដើម្បីបង្កើនការយល់ដឹងរបស់យុវជន​កម្ពុជា អំពី​ស​ហ​គ្រិ​នភា​ព ​នឹងដើម្បីបញ្ចូលការអប់រំ អំពីសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ។

ក្រសួងនឹងកៀរគរយុវជនកម្ពុជាចំនួន៣ ០០០នាក់ ​អា​យុ​ចាប់ពី​១៥ដល់២៩ឆ្នាំ ឲ្យចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាលសហគ្រិនភាព ដែលក្រសួងថា នេះ​ជាកា​​រ​ប៉ុ​ន​ប៉​​ង​ជា​​ផ្លូ​វកា​​រ ​ដើ​ម្បី​បំ​បែ​ក​កំ​ណ​ត់​ត្រា​ពិភពលោក ​​នៅ​​ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

​រដ្ឋមន្រី្ដក្រសួងអប់រំ ត្រូវបានដកស្រង់សម្តីថា «ព្រឹត្តិការណ៏នេះ មិនត្រឹម​តែ​ជាឱ​កាស​​ ស​ម្រាប់​យុ​វ​​ជន​វ័យ​ក្មេង​ទទួលបានការ​បណ្តុះ​បណ្តា​ល និ​ង​​ចំណេះ​ដឹ​ង​​​​​ពី​ភា​​ពជា​ស​ហគ្រិ​​នប៉ុ​​ណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អា​​ច​​ជួយដ​ល់​ក្រ​សួ​ងអ​ប់​រំ យុ​វ​ជ​ន និ​ង​កី​ឡា​ ដើ​ម្បីបំបែកកំណត់ត្រាពិភពលោកផងដែរ»។

បើតាមសេចក្តីប្រកាស យុទ្ធនាការរៀនធ្វើជំនួញ​​ ​ជា​យុ​​ទ្ធ​នា​កា​រ​លើ​ក​ក​​ម្ព​ស់​កា​រយល់ដឹងរបស់យុវជ​​ន​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ស្ដី​អំ​ពី​ស​ហគ្រិនភាព​​ ជំរុញកិច្ចស​ហ​កា​រ ​និ​ង​កា​រ​ស​ម្រ​ប​សម្រួ​​ល​រវា​ង​វិ​ស័​យ​នា​​នា​ក្នុ​ង​កា​រ​គាំទ្រ​ដ​ល់​សហគ្រិន​វ័យ​ក្មេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ