ម៉ាឡេស៊ីច្រានចោលព័ត៌មានថា ចិនបំពាក់ប្រព័ន្ធការពារមីស៊ីលនៅរដ្ឋ Johor

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 4:35 PM | អន្តរជាតិ | 0 | 1028

រដ្ឋាភិបាលម៉ាឡេស៊ី បានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ​ចិនបានធ្វើសកម្មភាពរៀបចំប្រព័ន្ធការពារមីស៊ីល និង រ៉ាដា ប្រចាំនៅក្នុងរដ្ឋ Johor ជារដ្ឋមួយរបស់ម៉ាឡេស៊ីនៅក្បែរប្រទេសសិង្ហបុរី ក្រោមរូបភាពការពារសន្តិសុខពីពួកក្រុមភេរវកម្ម។

រដ្ឋមន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីលោក Johari Baharum បានថ្លែងប្រាប់សារព័ត៌មាន Channel News Asia កាលពីម្សិលមិញថា ម៉ាឡេស៊ី មិនបានព្រមព្រៀងឲ្យចិនដាក់ប្រព័ន្ធការពារមីស៊ីល និង ដំឡើងរ៉ាដា ដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​នោះទេ។​

មានការផ្សព្វផ្សាយថា កាលពីខែឧសភានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក  ណាជីប រ៉ាហ្សាក់ បានបំពេញទស្សនកិច្ចនៅចិន ហើយបានព្រមព្រៀងជាមួយរដ្ឋអំណាចចិន ក្នុងការឲ្យដំឡើងប្រព័ន្ធការពារមីស៊ីល និង ដារ៉ា ដើម្បីជាផ្នែកការពារសន្តិសុខពីក្រុមភេរវកម្ម និង ពួកចារកម្មនានា។​

ជុំវិញការផ្សព្វផ្សាយនោះ លោក Johari Baharum ថ្លែងថា មិនមានទេ ហើយលោកក៏មិនដែលបានឮព័ត៌មាននោះដែរគឺទើបតែបានដឹងពេលដែលអ្នកសារព័ត៌មានសួរលោក៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required