ផ្ទុះជំងឺផ្តាសាយបក្សីលើសត្វស្លាប៤សែនក្បាលនៅហ្វីលីពីន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:40 AM | អន្តរជាតិ | 0 | 1039

អាជ្ញាធរហ្វីលីពីន​បានប្រកាសនៅថ្ងៃសុក្រនេះថា បក្សីប្រមាណ​៤០០ ០០០សែនក្បាលត្រូវបានរកឃើញ មានមេរោគផ្តាសាយបក្សី ហើយបក្សីទាំងនោះត្រូវបានដាក់នៅដាច់ដោយឡែកពីគេនៅតំបន់មួយក្បែរទីក្រុងម៉ានីល ដើម្បីទប់ស្តាប់ការឆ្លងបន្ត​។​

ទោះយ៉ាងរដ្ឋាភិបាលហ្វីលីពីន បានប្រកាសថា មិនទាន់មាន​ករណីឆ្លងជំងឺនេះ ពីបក្សីទៅមនុស្សនៅឡើយទេ ខណៈការឆ្លងរាលដាលនេះនៅក្នុងកសិដ្ឋាននៃខេត្ត Pampanga នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ហ្វីលីពីនបានបញ្ជាក់ថា បក្សីដែលរកឃើញមានមេរោគផ្តាសាយបក្សីទាំងនោះត្រូវបានគេដាក់នៅដាច់ដោយឡែកពីបក្សីផ្សេងៗទៀតចម្ងាយរាប់គីឡូដី ហើយមន្ត្រីជំនាញកំពុងតាមដានស្ថានភាពមេរោគ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required