មេដឹកនាំអឺរ៉ុបកំពុងមានចំណាត់ការករណី​ស៊ុតមានសារធាតុគីមី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 4:59 PM | អន្តរជាតិ | 0 | 1111

បណ្តាមេដឹកនាំនៅប្រទេសអឺរ៉ុប កំពុងតែប្រជុំដោះស្រាយបញ្ហាស៊ុតមានសារធាតុគីមី ក្រោយពេលដែលអ្នកជំនាញបានរកឃើញថា សារធាតុប្រភេទនោះ កំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកបរិភោគពិសេសប្រព័ន្ធប្រសាទ។​

ប្រធានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅអឺរ៉ុប​ លោក​ Vytenis Andriukaitis ថ្លែងថា បណ្តាប្រទេសទាំងអស់នៅអឺរ៉ុបគួរតែបញ្ឈប់ការបន្ទោសគ្នាទៅវិញទៅមក ហើយបើកការប្រជុំមួយ ថ្នាក់រដ្ឋមន្ត្រី និង​ភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយ។​

ស៊ុតដែលគេរកឃើញថា មានសារធាតុ​គីមីនោះគឺនាំចេញពីប្រទេសហូឡង់ ហើយពេលនេះត្រូវបានផ្អាកការនាំចេញ។ ប្រទេសហូឡង់គឺជាប្រទេសនៅអឺរ៉ុបដែលផលិតស៊ុតច្រើនជាគេនៅលើពិភពលោក​ ហើយនាំចូលលក់នៅអឺរ៉ុបច្រើនជាគេ។​

សារធាតុគីមីដែលគេរកឃើញនោះមានឈ្មោះ fipronil ជាភេទថ្នាំដែលសម្លាប់សត្វល្អិត វាជាភេទថ្នាំគីមី ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។​

ក្រោយការសង្ស័យហើយក្រុមមន្ត្រីជំនាញស៊ើបអង្កេត គឺកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងប្រទេសហូឡង់ជាង ១០០០កន្លែងត្រូវបិទ និង ចំនួន​២៦ផ្សេងទៀត កំពុងស្ថិតនៅក្នុងការសង្ស័យ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required