រយៈ​ពេល១០​ថ្ងៃ គ.ជ.ប ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ​បាន​ជិត​១៧​​ភាគរយ

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ១លាន ៥២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ១០ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាននឹងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងការចុះឈ្មោះក៏នឹងត្រូវធ្វើនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ។

យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ចេញផ្សាយនៅព្រឹកថ្ងៃនេះ គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ១លាន ៥២ម៉ឺននាក់ ឬស្មើនឹងជិត ១៦ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះបានកើនឡើងពីចំនួនជាង ១លាន ៣៩ម៉ឺននាក់ កាលពីថ្ងៃទី០៩ ខែកញ្ញា ដល់ជាង ១លាន ៥២ម៉ឺននាក់ កាលពីថ្ងៃម្សិលមិញ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ