អង្គការRACHA៖ កុមារអាយុ ៦ខែ ដល់ ២៣ខែ​​ ត្រូវតែទទួលស្បៀងអាហាររូបត្ថម្ភបន្ថែម

អង្គការសម្ព័នសុខភាពកុមារនិងសុខភាពបន្តពូជ ហៅកាត់ថា RACHA បានចុះផ្សព្វផ្សាយអំពី ការផ្ដល់អាហាររូបបត្ថម្ភដល់កុមារ​អាយុចាប់ពី ៦ខែ ដល់អាយុ ២៣ខែ ដល់ប្រជាពលរដ្ឋនៅ ភូមិថ្មី ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧។

អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ RACHA  បានប្រាប់ប្រជាពលរដ្ឋឲ្យដឹងថា ​ ទឹកដោះម្ដាយជាអាហារដ៏មានសារសំខាន់មានប្រូតេអ៊ីនចំរុះ ជាតិខ្លាញ់ និងសារធាតុចិញ្ចឹមផ្សេងៗដែលកុមារត្រូវការ សម្រាប់ការលូតលាស់​របស់កុមារ ។

កុមារអាយុ ៦ខែ ដល់ ២៣ខែ​​ ត្រូវតែទទួលស្បៀងអាហាររូបត្ថម្ភបន្ថែម ដូចជា ត្រី សាច់ បន្លែ​ ផ្លែឈើ បន្ថែមទៀត ហើយ គួជៀសវាង ជាតិស្ករ អំបិល ម្សៅស៊ុប និងអាហារដែលមានសារធាតុគីមី ដូចជា នំកញ្ចប់ជាដើម ​។

រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោកជឿម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។