​ប្រឹង​ហ្វឹកហាត់​​ជាងមួយខែ ចុង​​ក្រោយ​​ជើងខ្លាំង ចេង គា ​​ហាលអាវ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:12 AM | កំសាន្ដកីឡា | 0 | 851

មានការ​ភ្ញាក់ផ្អើលគួរ​សម​បន្ទាប់ពី​កីឡាករ​ជើងខ្លាំង ចេង គា ដែលត្រូវគេ​ដឹងថា​​​​​​​​​ជាកីឡាករ​ទើប​ឡើងកូដ​​​​​ខ្លាំងនៅក្នុងពិភព​ប្រដាល់​​ផង​​​​​​​​ ​បែរជាធ្លាក់ការប្រកួត​​ក្នុងជុំដំបូង នៅក្នុងព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​ឯក​​​​របស់ប៉ុស្ដិ៍លេខ​​៥​កាលពីថ្ងៃទី​​​៩ ខែ​​កញ្ញា​មុននេះ ​​​​​​​ក្នុងពេលដែលគេ​​​​​​ប្រកាស​ថា​នឹង​មិនភ័យ​សម្រាប់ការ​​ប្រកួតជម្រុះនោះ​​​​​នៅពេ
ល​ការ​ប្រកួតមិនទាន់ចាប់​ផ្ដើម។ ​​​​ក្រោយការប្រកួត​​​៣​​ទឹក ​គេ​​បានត្រឹមតែ​ខកចិត្ត​​ប៉ុណ្ណោះ ​​​​​​ដោយសារតែកីឡាករ​​​​​​​​​​​ម្ខាងទៀតគឺ​​​ ទេស ជីវ៉ា ​​ឈ្នះពិន្ទុ​ទាំងប្រផិតប្រផើយ។

​កីឡាករ​ ចេង គា ដែល​​ឈរក្នុង​​​​​បង្គោលខៀវ​​​បានអះអាងថា លោកប្រឹង​ហ្វឹកហាត់រហូត​​ដល់ជាង​​១ខែ ដោយ​​​​​​​​គ្រាន់តែ​បានទទួលការ​​​​​ចុះ​បញ្ជី​អោយប្រកួត​​នៅ​​ប៉ុស្ដិ៍លេខ​​​៥​​​ពីក្រុមគណៈកម្មការ គឺលោក​​អត់​​​ទទួលការប្រកួត​ណាៗទាំងអស់ ដើម្បី​សន្សំ​កម្លាំង​​​​ឆ្លងវគ្គ​ជម្រុះ​ដែលតម្រូវ​អោយ​លោក​ឡើងប្រកួត​ក្នុង​សប្ដាហ៍ទី​​២​​ ​បន្ទាប់ពីព្រឹត្តិការណ៍​​នេះ​​​បើក​ឆាក​​​​ប្រកួតប្រជែង​នៅ​​សង្វៀន​ប៉ុស្ដិ៍លេខ​​​៥​​​​​​ព្រែកកំពិស​​។ ​លោកថា​ការប្រកួតមួយនេះ
គឺ​​​ខាង​គណៈកម្មការ​​ជ្រើស​​​​​រើស​​កីឡាករក្នុងប្រភេទទម្ងន់​​​៦៥​​គីឡូក្រាម​​​​​​​មកពីក្លិប​ផ្សេង​​គ្នា ​ដោយ​​មានទាំង​លោក​ម្នាក់​​ផង ហើយ​​កំណត់អោយ​ធ្វើការប្រកួត​​គ្នា​ចាញ់​ធ្លាក់ៗ​​​​​ដោយ​គ្មានការ​សន្សំពិន្ទុ។

​​នេះជាលើកទី១ដែលលោកចូលប្រកួតនៅក្នុងព្រឹត្តិការណ៍​បែបនេះ ​ក្នុងពេលដែលលោក​​​​​ធ្លាប់តែឡើងប្រកួត​​​​ដណ្ដើម​ជើងឯក​​​តាមរូបមន្ត​​​​ចាប់ពូល ហើយប្រកួត​សន្សំ​​ពិន្ទុ​​ដើម្បីស្វែងរក​​អ្នកមាន​ពិន្ទុ​ខ្ពស់ក្នុងពូលទៅ​​​ប្រកួត​​​វគ្គ​​​​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

អ៊ីចឹង​ហើយទើប​លោក​ប្រឹងប្រែងហ្វឹកហាត់​យ៉ាង​លំបាក​​​​​​បន្ទាប់ពី​បាន​ដឹងថា​​លោក​​ត្រូវគណៈកម្មការ​​ប៉ុស្ដិ៍​លេខ​​៥
និងមន្ត្រី​សហព័ន្ធ​​ជ្រើសអោយ​​​ចូលប្រកួត​​​ក្នុងចំណោម​​​៣២​រូប​​​​​ដើម្បី​​​​​​​ប្រកួត​ប្រជែង​យក​​​​ពាន​ជើងឯក។ ​​​​​​​លោក​​ថាការប្រកួតមួយ​នេះ គឺតម្រូវ​អោយ​​​​កីឡាករ​ដែលមានឈ្មោះទាំង​អស់​​ប្រកួត​គ្នា​​​ចាញ់ធ្លាក់​​ៗ ដោយលោកត្រូវ​ប្រកួតជាមួយកីឡាករ​ ទេស ជីវ៉ា ​ក្នុងសប្ដាហ៍​ទី​​២ ​​​​​​ខណៈដែលលោក​បាន​សារភាព​ថា​​សម្រាប់​ជំនួប​ជាមួយ​​​​​កីឡាករ​​ទេស ជីវ៉ា គឺមិនមែនជា​ឧបសគ្គ​ធំដែលលោកត្រូវ​បារម្ភនោះទេ ​ដោយសារតែលោកធ្លាប់​​វាយ​​ស៊ី​កីឡាករ​​ដែលមាន​សមត្ថភាព​​​​​ល្អជាង​​​​​​កីឡាកររូប​នេះច្រើននាក់ទៅ​​ហើយ។

​លោកចាត់ទុកការប្រកួត​​​ចាញ់​កីឡាករ​បង្គោលក្រហម ​ទេស ជីវ៉ា គឺជាបទ​ពិសោធន៍អាក្រក់​​មួយ ក្នុងពេលដែលលោក​​​ហ្វឹកហាត់​​​​​​ត្រៀមខ្លួនក៏​​ច្រើន ហើយ​សមត្ថភាព​​របស់​ ​ទេស ជីវ៉ា ក៏លោក​​គិតថា​​មិនគួរ​នឹង​ខ្លាច ប៉ុន្តែចុងក្រោយ​​​លោក​បែរជាធ្លាក់​ហាលអាវ។ ​

​​​កីឡាករ ​​​​ចេង គា បាន​​រៀប​រាប់ក្រោយពេល​​​​​ប្រកួត​ធ្លាក់​​​និងបាត់​ឱកាស​ទៅ​ប្រកួត​​បន្តថា ​​លោក​​​​ខឹងខ្លួនឯងយ៉ាង​ខ្លាំង ដែល​​​​​​ធ្លាក់ហាល​​អាវ​​​​​បន្ទាប់ពីការប្រឹងប្រែងត្រូវបានធ្វើ​​​ហើយ ​ហើយក៏​​​បានត្រៀមខ្លួនគ្រប់​​គ្រាន់​​នៅមុនការ​ប្រកួត។ ​​យ៉ាងណាមិញ លោកក៏​​​​បាន​កោតសរសើរថា​គូ​ប្រកួតរបស់ខ្លួន​មានសមត្ថភាពល្អជាងមុន និងល្អ​​លើសអ្វីដែលលោកប៉ាន់ស្មាន​ក្នុងពេល​​ប៉ះជាមួយ​​ ទើបលោកមិនអស់ចិត្ត​​ក្នុងពេលដែល​​​កីឡាករ​​​​​​ ទេស ជីវ៉ា គឺលោក​​គិតថា​មិនពិបាក​ក្នុងទប់ទល់​​​​​រហូតធ្វើអោយ​​​​លោកត្រូវធ្លាក់ហាលអាវនោះទេ ប៉ុន្តែចុង​ក្រោយ​លោក​បែរជា​អ្នកធ្លាក់​​​នៅក្នុង​ជុំ​ជម្រុះ​​ដំបូង។

លោកនិយាយថា ​​«​​​ខ្ញុំមិនគិតថា​ការប្រកួត​ហ្នឹង ​ខ្ញុំចាញ់គាត់(ទេស ជីវ៉ា)ចឹងទេ ​​​​នេះជា​បទពិសោធន៍​​មួយដែលខ្ញុំគិត​ថា​​​​​​ មិនអាច​មើលស្រាលគូប្រកួត​ណាមួយ​បានទេ ​​​បើទោះជា​ធ្លាប់​ឈ្នះគាត់​​​​​ភាគច្រើន​​សុទ្ធតែ​​ចាញ់​​​ក្រោមដៃខ្ញុំ!»។

លោក​​​សម្ដែងការសោកស្ដាយដែលការប្រកួត​​​ជម្រុះ​​​​​​សម្រាប់ការ​ដណ្ដើម​ជើងឯកមួយ​នេះ លោក​​​​ទៅ​មិន​រួច​​ក្នុងជុំដំបូង ​​ក្នុងពេលដែលលោកស្រម៉ៃថា​​រហូត​ដល់​​ជុំជម្រុះ​​​​៨​នាក់​​ យក​​​​៤នាក់ ទើបលោក​​ពិបាក​សង្ឃឹម​។ ​​ក្នុងចំណោម​សមាសភាព​​៣២រូបដែលត្រូវប្រកួតគ្នា​​​ លោកសារភាពថា ទេស ជីវ៉ា ជា​​​បេក្ខភាពដែលលោកយល់ថា​មានសំណាង​​ដោយសារតែការ​​ចាប់​គូប៉ះគ្នា​ដែ​លពិតជាធ្វើអោយលោក​​​បាន​ឆ្លងវគ្គ​​​៣២​យក​​​១៦នាក់ដោយមិនលំបាក​ ប៉ុន្តែចុងក្រោយ​កីឡាករ​ដែល​លោក​គិតថាមិនមែនជាឧបសគ្គ​បានធ្វើ​រំលាយក្ដី​ស្រមៃរបស់លោកអោយ​​​ជ្រុះបាត់។

​យ៉ាងណាមិញ លោកបានទទួលស្គាល់​​ថាលទ្ធផលចាញ់ពិន្ទុ​​បង្គោលក្រហម​​ ទេស ជីវ៉ា សំខាន់​មិនមែនកើតឡើងដោយសារតែគណៈកម្មការ​​ផ្ដល់​ពិន្ទុ​​​មិនសុគ្រិត ឬអាជ្ញាកណ្ដាល​លម្អៀងនោះទេ ប៉ុន្តែកើតឡើងពី​​ថ្វីដៃ​​​​របស់គូប្រកួត​ ដែលលោកក៏មិនស្មានដល់ថាការ​ប៉ះជាមួយ​​​​​​​គ្នានៅលើសង្វៀន​នោះ​ គឺមិនអាចអោយ​​លោក​​​​​វាយ​មិន​បែក​​​​​​​​​បែបហ្នឹងសោះ។

​លោកប្រកាសពង្រឹងសមត្ថភាព​បន្ថែម​ទៀត បន្ទាប់ពីមានឈ្មោះបោះសំឡេងនៅលើសង្វៀន​​​​​​​​​​រាប់​មិនអស់មក​ហើយ ប៉ុន្តែបែរជា​​ឆ្លងមិនផុតវគ្គ​​​​ដំបូង​​៣២​​នាក់​​​យក​​​១៦​នាក់ នៅប៉ុស្ដិ៍លេខ​​៥។

លោក​​​​ ​​​​សេង កដិកា អ្នករៀបចំការប្រកួត​បានអះអាងថា​ការប្រកួត​ដណ្ដើម​​ជើងឯក​​មួយ​​នេះ លោកបានជ្រើស​​រើស​កីឡាករ​​​​​ក្នុងប្រភេទ​​​​៦៥គីឡូក្រាម​ចំនួន​​៣២រូប​មកពីក្លឹប​ផ្សេង​គ្នានៅទូទាំងប្រទេស ​​​ដោយក្នុងចំណោម​នោះគឺមាន​​សុទ្ធសឹងតែជាកីឡាករ​​​​​​​​ដែលមានឈ្មោះបោះសំឡេងតែម្ដង ​ដូចជាកីឡាករ ធា នុរាជ ​​កីឡាករ​ ម៉ន ចាន់​​ដារ៉ា កីឡាករ ផាន់ គ្រាន់ កីឡាករ ​រឿម វណ្ណៈ កីឡាករ មាស ច័ន្ទមាន​ និងកីឡាករ ចេង គា ជាដើម ប៉ុន្តែ​ពេលនេះ​ជើងខ្លាំង​ ចេង គា បានធ្លាក់​មួយហើយ ​បន្ទាប់ពីចាញ់ការ​ប្រកួត​ក្នុងជុំដំបូង​​​កាលពីថ្ងៃសៅរ៍ទី​​៩ កញ្ញា
​ខណៈដែលកីឡាករ​​​​​​​​​ជាច្រើនរូបទៀត​​នឹង​ឡើងប្រកួតជម្រុះ​គ្នា​​បែបនេះ​បន្តទៀតនៅរាល់ល្ងាចថ្ងៃសៅរ៍ រហូតទាល់តែរកឃើញអ្នក​មិនដែល​​​ចាញ់​​សោះ​​​​អោយធ្វើម្ចាស់ពានជើងឯក៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required