កូរ៉េ​ខាង​ជើង​ព្រមាន​ផ្ដល់​ភាព​ឈឺ​ចាប់​បំផុត​ដល់​អាមេរិក​ជុំ​វិញ​ទណ្ឌកម្ម​ថ្មី

កូរ៉េ​ខាង​ជើង បាន​ព្រមាន​នៅ​ថ្ងៃ​ថា ខ្លួន​នឹង​ផ្ដល់ «ភាព​ឈឺ​ចាប់​ធំ​បំផុត» ​ទៅ​លើ​អាមេរិក ប្រសិន​បើ​ក្រុង​វ៉ាស៊ីងតោន បន្ត​ជំរុញ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​​ដាក់​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​លើ​ក្រុង​ព្យុងយ៉ាង ក្រោយ​ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​នេះ បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​បំផុត​ពី​អន្តរជាតិ​ទៅ​លើ​ក្រុង​ព្យុងយ៉ាង ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ កំណត់​ជួប​ប្រជុំដើម្បី​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី ដែល​ស្នើ​ឡើង​ដោយ​អាមេរិក។ ទណ្ឌកម្ម​ថ្មី​នោះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ទណ្ឌកម្ម​តឹង​តែង​បំផុត​ត្រូវ​បាន​ដាក់​ទៅ​លើ​រដ្ឋ​ឯកោ​មួយ​នេះ។

អាមេរិក​កំពុង​តែ​អំពាវ​នាវ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង និង​បង្កក​ទ្រព្យ​សម្បត្តិ​មេដឹកនាំ​​កូរ៉េ​ខាង​ជើងលោក គីម ជុងអ៊ុន ព្រម​ទាំង​បញ្ចប់​ការ​នាំ​ចូល​ក្រណាត់​ និង​ការ​ផ្ដល់​ប្រាក់​ឈ្នួល​ទៅ​ដល់​កម្មករ​កូរ៉េ​ខាង​ជើង។

ក្រុង​វ៉ាស៊ីងតោន​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​ទៅ​នឹង​វិធានការ​ថ្មី​នេះ​ក៏​ដោយ។

ឆ្លើយ​តប​នឹង​វិធាន​ការ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ផ្សាយ​ថា ចំណាត់​ការ​របស់​ក្រុង​ព្យុងយ៉ាង​នា​ពេល​ខាង​មុខ នឹង​ផ្ដល់​មេរៀន​ឈឺ​ចាប់​បំផុត​ដល់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ