លោក ហ៊ុន សែន ហោះ​ហើរ​ទៅ​ចិន ​មួយ​សប្ដាហ៍​ក្រោយ​ក្រុង​ប៉េកាំង​ការ​ពារ​ចំណាត់​ការ​លើ​មេ​បក្ស​ប្រឆាំង

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 2:30 PM | អភិបាលកិច្ចល្អ | 0 | 4555 លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចិន​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រទេស​ចិន​បាន​ថ្លែងការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ដោយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» ជុំ​វិញ​ការ​ថ្លែង​របស់​លោក​កាល​ពី​ឆ្នាំ​២០១៣។

ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ ប្រទេស​ចិន​បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​ការពារ​សន្តិសុខ និង​ស្ថេរភាព​ជាតិ។

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ហើយ នៅ​វេលា​ម៉ោង ១១និង៤៧​នាទី​ថ្ងៃ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ថា លោក​អញ្ចើញ​ទៅ​ចូល​ពិព័ណ៌​ពាណិជ្ជកម្​អាស៊ាន-ចិន​លើក​ទី៤ នៅ​ទីក្រុង​ណាននីង ប្រទេស​ចិន តប​ទៅ​តាម​ការ​អញ្ចើញ​ពី​មេដឹកនាំ​ចិន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required