ភូមា​បញ្ជូន​ទ័ព​ទៅ​តំបន់​សម្បូរ​ជន​មូស្លីម​ក្រោយ​ផ្ទុះ​ការ​វាយ​ប្រហារ

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ភូមាបានរឹតបន្តឹងសន្តិសុខនៅតំបន់សម្បូរទៅដោយជនមូស្លីម ស្ថិតនៅជិតព្រំដែនជាមួយប្រទេសបង់ក្លាដែស ខណៈដែលអាជ្ញាធរប្រទេសនេះកំពុងស្វែងរកជនវាយប្រហារដែលបានសម្លាប់មន្ត្រីប៉ូលិសយ៉ាងតិច៩នាក់។

Reuters ដែលបានដកស្រង់សម្ដីមន្ត្រីប៉ូលិសភូមា បានផ្សាយបន្តថា ក្រុមមន្ត្រីជឿថា សមាជិកក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា បានបើកការវាយប្រហារចំនួន ៣លើកដាច់ដោយឡែកពីគ្នាកាលពីព្រឹកថ្ងៃអាទិត្យកន្លងមក ដែលនៅក្នុងការវាយប្រហារនោះ សព្វាវុធជាច្រើនដើម និងគ្រាប់រំសេវជាង ១ម៉ឺនគ្រាប់ ត្រូវបានគេដណ្ដើមយកពីប៉ូលិស។

ប៉ូលិសភូមា បាននិយាយថា មន្ត្រីរបស់ខ្លួន ៩នាក់ ត្រូវបានគេសម្លាប់ ត្រូវបានគេសម្លាប់ ម្នាក់កំពុងបាត់ខ្លួន និង ៥នាក់ទៀត បានរងរបួស។ ប៉ូលិសភូមា បានសម្លាប់ជនវាយប្រហារ ៨នាក់ និងចាប់ខ្លួនទាំងរស់ ២នាក់។

រ៉ូហ៊ីងយ៉ា ដែលជាក្រុមជនជាតិភាគតិចមិនមានរដ្ឋច្បាស់លាស់ និងស្ថិតក្រោមការរឹតបន្តឹងសេរីភាពលើការដើរហើរនោះ គឺជាក្រុមប្រជាជនភាគច្រើននៅភាគខាងជើងនៃរដ្ឋរ៉ាក់ឃីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ