ប្រធាន​សភា​អាមេរិក​ថា​លែង​ការពារ​លោក ដូណាល់ ត្រាំ ទៀត​ហើយ

ប្រធានសភាអាមេរិក លោក Paul Ryan បានប្រាប់ទៅសមាជិកសភាគណបក្សសាធារណរដ្ឋថា លោកនឹងមិនការពារឬធ្វើយុទ្ធនាការតទៅទៀតជាមួយបេក្ខជនប្រធានាធិបតី លោក Donald Trump នោះឡើយ ដោយលោកផ្ដោតទៅលើការរក្សាសំឡេងភាគច្រើនរបស់បក្សនៅក្នុងសភា។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពស្និទ្ធនឹងលោក Paul Ryan បានប្រាប់ Reuters ថា ប្រធានសភាអាមេរិករូបនេះ បានថ្លែងដូច្នេះអំឡុងសន្និសីទមួយជាមួយក្រុមអ្នកនយោបាយ កាលពីថ្ងៃម្សិលមិញ។

បើតាម Reuters សន្និសីទសារព័ត៌មាននោះ ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាកើតចេញពីវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីសប្ដាហ៍មុន និងបង្ហាញថា លោក Trump បានថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ក្នុងនោះមានទាំងសកម្មភាពលោក Trump ចាប់ស្ត្រីទាំងនោះ ដោយមិនមានទោសទណ្ឌនោះឡើយ ដោយសារតែលោក Trump គឺជាបុគ្គលល្បីម្នាក់។

ប៉ុន្តែ លោក Ryan ដែលមានទំនាក់ទំនងមិនចុះសម្រុងជាមួយលោក Trump តាំងពីដើមមកនោះ បានរិះគន់លោក Trump ជាច្រើនលើក ហើយថ្លែងថា លោកឈប់ការពារបេក្ខជនប្រធានាធិបតីរូបនេះទៀតហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ