វៀតណាមស្នើជាថ្មីឲ្យកម្ពុជាការពារពលរដ្ឋរបស់ខ្លួន

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោកស្រី Le Thi Thu Hang (រូបភាពពី Reuters)

វៀតណាម​បានអំពាវនាវជាថ្មីទៀត​កាលពីថ្ងៃអង្គារម្សិលមិញឲ្យកម្ពុជាយកចិត្តទុកដាក់ ធានាភាពស្របច្បាប់របស់ពលរដ្ឋវៀតណាមក្នុងការស់នៅ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ជាង៧០ ០០០នាក់ ភាគច្រើនជាជនជាតិវៀតណាម​ ប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ​។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញញថា វៀតណាម​សង្ឃឹមលើកម្ពុជា ក្នុងការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេស។​ លោកស្រីបន្តថា កាលណាពលរដ្ឋវៀតណាម​ទទួលបានភាពស្របច្បាប់ក្នុងការរស់នៅហើយ នឹងអាចជួយជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

កាលពីសប្តាហ៍​មុន​អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាប្រកាសពីការដកហូតឯកសារខុសប្រក្រតីរបស់ជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជាជាង ៧០ ០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ