មន្ត្រីថៃបាននិយាយនៅថ្ងៃសុក្រនេះថា គម្រោងរៀបចំបុណ្យបង្ហោះគោមប្រចាំឆ្នាំត្រូវបានលុបចោល ហើយរៀបចំកាលបរិច្ឆេទសារជាថ្មី ដោយសារបារម្ភពីបញ្ហាគ្រោះថ្នាក់កើតឡើងព្រោះអាកាសធាតុមិនសូវអំណោយផលល្អ។
ឈាងម៉ៃ ជាតំបន់ស្ថិតនៅភាគខាងជើងនៃប្រទេសថៃ ជាតំបន់ល្បីដែលភ្ញៀវទេសចរណ៍បរទេសចូលចិត្តទៅកំសាន្ត។ នៅតំបន់នោះមានពិធីបុណ្យបង្ហោះគោម ហើយបើតាមការបរិច្ឆេទប្រចាំឆ្នាំគឺបុណ្យនេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែវិច្ឆិកានេះ ប៉ុន្តែអាជ្ញាធរប្រកាសពន្យារពេលវិញ ដោយបារម្ភប៉ះពាល់ដល់សុវត្ថិភាពដោយសារបញ្ហាអាកាសធាតុ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បុណ្យបង្ហោះគោមនេះ នឹងរៀបចំធ្វើឡើងវិញនៅពេលផុត រដូវភ្លៀង ហើយគេបង្ហោះគោមទៅលើអាកាស អមដោយពន្លឺព្រះព្រះច័ន្ទពេញវង់ មានទេសភាពស្អាត។
ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានតែងតែ ស្នើឲ្យលុបចោលបុណ្យដែលពេញនិយមនេះចោលមិនឲ្យមានទៀត ដោយសារមានហានិភ័យភ្លើងឆេះកើតឡើង៕