បាត់ខ្លួនកីឡាករអុំទូកពីរនាក់​ក្នុងគ្រោះថ្នាក់ទូកបុកគ្នានៅមុខវាំង

ព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា កីឡាករប្រណាំងទូកចំនួនពីរនាក់បានបាត់ខ្លួនក្រោយពេលដែលសណ្តោងទូក ង នោះមកត្រៀមប្រណាំងមកដល់ចំណុចមុខវាំង បានបុកជាមួយទូកដឹកភ្ញៀវទេសចរណ៍កំសាន្ត។

ទូក ង ដែលជួបគ្រោះថ្នាក់នៅព្រឹកនេះមកពីវត្តអម្ពវ័ន្ត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  អ្នកដែលជិះលើទឹកដែលលិចនោះមានគ្នា៩នាក់ ហើយបាត់ពីរនាក់ ឈ្មោះ ចន និង ជេស្តា អាយុជិត២០ឆ្នាំនិង ៣០ឆ្នាំ។

ហេតុការណ៍ទូកបុកគ្នានេះ កើតឡើងនៅម៉ោង៧និង៣០នាទីព្រឹក ហើយរហូតដល់ម៉ោងជិត១០ព្រឹកនេះ ក្រុមការងារជួយសង្គ្រោះនៅមិនទាន់រកអ្នកដែលបាត់ខ្លួននោះឃើញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ