អូបាម៉ា និង ត្រាំ ជជែកគ្នាដោយរលូននៅសេតវិមាន

លោក ដូណាល់ ត្រាំ និងលោក បារ៉ាក់ អូបាម៉ា (AP Image)

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីជិតផុតអាណត្តិនិងលោក ដូណាល់ ត្រាំ ជិតចូលជំនួសតំណែងនេះនៅដើមឆ្នាំក្រោយ បានពិភាក្សាគ្នាយ៉ាងល្អរយៈពេល៩០នាទី នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ផ្តោតលើដំណើរការលទ្ធិប្រជាធិបតេយ្យ។

ស្របពេលដែលមានការតវ៉ាប្រឆាំង លោក ត្រាំ ផ្ទុះឡើងស្ទើរពាសពេញសហរដ្ឋអាមេរិកក្រោយការបោះឆ្នោត បណ្តាលឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភពីការប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកនោះ លោក អូបាម៉ា និង លោក ត្រាំ ពួកគេប្តេជ្ញានឹងរៀបចំការផ្តាស់ប្តូរអំណាចឲ្យបានប្រសើរបំផុត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

ប្រធានាធិបតីជិតផុតអាណត្តិនិងអ្នកស្នងតំណែង បានជួបប្រជុំគ្នាក្នុងបន្ទប់តែ២នាក់នៅក្នុងការិយាល័យ Oval។ លោក អូបាម៉ា ថ្លែងថា ការជួបគ្នានេះគឺមានលទ្ធផលល្អប្រសើរបំផុត បន្ទាប់មកពួកគេទាំងពីថ្លែងសារទៅកាន់អ្នកចូលរួមជាសាធារណៈដែលគួរឲ្យចាប់អារម្មណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ