ជនសង្ស័យប្រើឈ្មោះលោក ហ៊ុន​ សែន​ បង្កើតហ្វេសប៊ុកប្រឈម​ជាប់ពន្ធនាគារ​ពី៥ទៅ១០ឆ្នាំ

ហ្វេសបុកក្លែងក្លាយ ដោយប្រើឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

សមត្ថកិច្ចអះអាងថាបុរសជាជនសង្ស័យពីរនាក់ដែលរងការចោទថា បានបង្កើតហ្វេសបុកក្លែងក្លាយ ដោយប្រើឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចប្រឈមនឹងជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យ២នាក់ មានឈ្មោះ ឈួន សារុន និងឈ្មោះ សួន ចាន់រតនា ដែលកងកម្លាំងនគរបាលឃាត់ខ្លួនបាន ពីបទក្លែងបន្លំ Facebook ប្រើឈ្មោះលោក ហ៊ុន សែន អាចនឹងជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងមានការពិន័យជាប្រាក់មួយចំនួនទៀត។

នៅក្នុងឱកាសធ្វើសន្និសិទសារព័ត៌មានបង្ហាញខ្លួនជនសង្ស័យទាំងពីររូបនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញារង សៀង សុខ ថ្លែងថា ជនសង្ស័យមានការបន្លំដោយចេតនា ធ្វើឲ្យសាធារណជនយល់ច្រឡំ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

បុរសទាំងពីរត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងទីតាំងផ្សេងគ្នាគឺ ឈ្មោះឈួន សារុន អាយុ៣៩ឆ្នាំ ជាបុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុមួយក្នុងរាជធានីភ្នំពេញសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា និងឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ ជាជាងជួសជុលទូរសព្ទ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ