ក្រុម CJs សាទរខណៈទទួលពានរង្វាន់ឆ្នើមពីCCIM

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 2:55 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 44

ក្រុមពលរដ្ឋអ្នកសារព័ត៌មាន(CJs) ចំនួន ៤ខេត្ត បានសាទរ បន្ទាប់ទទួលបានពានរង្វន់ឆ្នើម ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM) និងម្ចាស់ជំនួយសហភាពអឺរ៉ុប(EU) នៅដំណាច់ឆ្នាំ ២០១៧នេះ ក្នុងអំឡុងរយះពេល ៣ឆ្នាំនៃគម្រោង។​

ពិធីប្រគល់ពានរង្វន់នេះធ្វើឡើងនៅក្នុងវេទិការមួយ ស្តីពី «ការផ្សាភ្ជាប់ទំនាក់ទំនងរវាង ពលរដ្ឋអ្នកសារព័ត៌មាន ជាមួយអ្នកសារព័ត៌មានវិជ្ជាជីវៈ​ និងនិស្សិតសារព័ត៌មាន» កាលពីថ្ងៃទី ២៧ខែតុលា រៀបចំដោយ CCIM នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

បេក្ខជនឆ្នើម ៦រូប ក្នុងចំណោមពលរដ្ឋអ្នកសារព័ត៌មាន ចំនួន ២៨នាក់(៤ខេត្ត) ដែលទទួលបានពានរង្វន់ក្នុង ៣វិញាសារផ្សេងគ្នានោះ មានដូចជា លោក ម៉ាប ស៊ុយ លោក ហូរ តុងហាន់ អ្នកស្រី នេត នឿន លោក ហ៊ុន ឌីម៉ូ លោក ភោគ សារៀម និងលោក នូ រ៉េន ដែលមានលោក ហ៊ីម ខទៀត ជាអ្នកសម្របសម្រួល។

គួបញ្ជាក់ផងដែរ បេក្ខជនឆ្នើមក្នុងម្នាក់ទទួលបាន ប័ណ្ណសរសើរ ១និងទឹកប្រាក់ចំនួន ១៥០ដុល្លា ដែលឧបត្ថមដោយ សហភាពអឺរ៉ុប អ៊ីយូ (EU)។

បេក្ខជនទាំងអស់ បានថ្លែងអំណរគុណ  ចំពោះលោកនាយក និងលោកគ្រូ ​អ្នកគ្រូ បង្គោលនៅក្នុងស្ថាប័ន CCIM ដែលបានបង្ហាត់បង្រៀនដល់ក្រុម CJs  ឲ្យចេះសរសេរព័ត៌មានដែលមានវិជ្ជាជីវល្អ ពិសេស ផ្នែកបច្ចេកទេសប្រើប្រាស់ទូរស័ព្ទដៃទំនើប។

ពលរដ្ឋអ្នកសារព័ត៌មានទាំងអស់ បានស្នើទៅ លោកនាយក CCIM និងម្ចាស់ជំនួយ សហភាពអឺរ៉ុប (EU)​ ឲ្យជួយបន្តគម្រោងបន្ថែមទៀត បន្ទាប់ពីគម្រោងមួយនេះត្រូវបានបញ្ចប់ ដើម្បីមានឱកាសបានចូលរួមការងារក្នុងសង្គម ពិសេស ការអភិឌ្ឍន៍នៅក្នុងថ្នាក់មូលដ្ឋានរបស់ពួកគាត់។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required