លោក ហ៊ុន សែន ត្រូវ​បានជ្រើសតំាងជា​ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ​សម្រាប់​វិស័យ​ទេសចរណ៍

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវ​បាន​ក្រុមប្រឹក្សាទេសចរណ៍ និង​ពាណិជ្ជកម្មអឺរ៉ុប ជ្រើសតំាងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យ​ទេ​សចរណ៍ និង​​គោល​ដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។

ផ្អែក​តាម​គេហទំព័រហ្វេសប៊ុក​របស់ក្រសួងទេសចរណ៍​បានចុះផ្សាយកាលពីថ្ងៃទី៩ ខែធ្នូនេះ លោក ហ៊ុន សែន ត្រូវបានប្រធាន​ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប លោក អានតុន ការ៉ាហ្គា (Anton Caragea) សម្រេច​ជ្រើសតាំងជា «ឯកអគ្គ​រដ្ឋ​ទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់វិស័យ​ទេ​សចរណ៍ និង​គោល​​​ដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ដោយថា លោក ហ៊ុន សែន ជាវី​របុរស​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ពីចំណុចសូន្យ ពោល​ពីប្រទេស​ដែលគ្មាន​ទេសចរ ឲ្យ​​ក្លាយមកជា​ប្រទេស​ដែល​មានភ្ញៀវ​ទេស​ចរ​ជាង ៥​លាននាក់ក្នុង១ឆ្នាំ។

ជាមួយនោះ លោក អានតុន ការ៉ាហ្គា ក៏បាន​ផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍​ពិភពលោក»ផង​ដែរ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ