ការ​សិក្សា​ថា ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​ជំរុញ​កំណើន​នៃ​ការ​លក់​សព្វាវុធ​នៅ​កូរ៉េ​ខាង​ត្បូង

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា កូរ៉េ​ខាង​ត្បូង​កំពុង​បង្កើន​ការ​លក់​សព្វាវុធ និង​មាន​បំណង​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​ចេញ​សព្វាវុធ​ដ៏​ធំ​មួយ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​នេះ។

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ (SIPRI) នៅ​ទីក្រុង​ស្តុកខម បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ឧស្សាហកម្ម​សព្វាវុធ​កូរ៉េ​ខាង​ត្បូង មាន​ចំណែក ២.២​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ទំហំ​នៃ​ការ​លក់​សព្វាវុធ​សរុប​របស់​ប្រទេស​ផលិត​សព្វាវុធ​ទាំង ១០០​នៅ​ទូទាំង​ពិភព​លោក កាល​ពី​ឆ្នាំ​២០១៦។

ស្ថាប័ន​ដដែល​នេះ បាន​បន្ថែម​ថា ទំហំ​នៃ​ការ​លក់​សព្វាវុធ​របស់​បណ្ដា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​កូរ៉េ​ខាង​ត្បូង មាន​ទំហំ​សរុប ៨.៤​ពាន់​លាន​ដុល្លារ ដោយ​បាន​កើន​ឡើង ២០.៦​ភាគរយ​នៅ​ឆ្នាំ​២០១៦​នេះ បើធៀប​ទៅ​នឹង​ទំហំ​លក់​នៅ​ឆ្នាំ​២០១៥​កន្លង​មក។

អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន SIPRI លោក ភីធ័រ វ៉េហ្សេម៉ាន់ បាន​និយាយ​ថា ការ​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង បាន​នាំ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ធំ​នៅ​កូរ៉េ​ខាង​ត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ