នៅថៃអ្នកស្លាប់កើនដល់៣០នាក់​ហើយកម្រិតទឹកជំនន់​នៅតែខ្ពស់

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:14 AM | អន្តរជាតិ | 0 | 2984

ផ្លូវគោកនៅភាគខាងត្បូងរបស់ថៃរងការបំផ្លាញដោយសារទឹកជំនន់ហើយស្ពានសំខាន់ៗចំនួនពីរបាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយចំនួនពលរដ្ឋស្លាប់កើនដល់​៣០នាក់ ក្នុងនោះរួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។​

ក្នុងចំណោមស្ពានពីរនោះគឺស្ពានមួយស្ថិតនៅលើផ្លូវហាយវ៉េ ដែលការបាក់នោះ បណ្តាលឲ្យប៉ះពាល់​ការធ្វើ​ចរាចរណ៍នៅក្នុងតំបន់រហូតដល់​២០០គីឡូម៉ែត្រ។​នេះបើតាមព័ត៌មានក្នុងស្រុករបស់ថៃ។​

ផ្ទះប្រមាណ​៣៦០ ០០០ រងការលិច និង ខូចខាតចំណែកពលរដ្ឋប្រមាណាជា ១លាននាក់​បាត់បង់លំនៅឋាន សាលារៀនត្រូវបានបិទ ចំណែកដំណើរការផលិតជ័រកៅស៊ូ និង ដូងប្រេងកំពុងតែប្រឈមផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។​នេះ បើតាម​នាយកដ្ឋាន​ការពារ និង ដោះស្រាយបញ្ហាគ្រោះមហន្តរាយរបស់ថៃ។​

រដ្ឋាភិបាលថៃបានបញ្ជាក់ថា រដូវវស្សាបានផុតតាំងពីចុងខែវិច្ឆិកាឆ្នាំមុន ហើយថា ភ្លៀងខុសរដូវនេះ កំពុងដែលវាយលុកខ្លាំងក្នុងខេត្តជាង១០ ក្នុងចំណោមខេត្តទាំង៦៧របស់ថៃ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required