កូរ៉េខាងត្បូងកំពុងពិចារណាឆ្លើយតបចិនករណី​ដាក់ប្រព័ន្ធការពារមីស៊ីល​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 3:49 PM | អន្តរជាតិ | 0 | 1140

កូរ៉េខាងត្បូងនឹងតវ៉ាជាមួយចិន​ករណីដែល​ ករណីចិនតាមដាននិងរិះគន់លើការទំនាក់ទំនង និងព្រមឲ្យអាមេរិកដាក់ប្រព័ន្ធការពារមីស៊ីល​លើទឹកដីកូរ៉េខាងត្បូងកាលពីឆ្នាំមុន។​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក​ Joo Hyung-hwan ថ្លែងក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា   នៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះ ដែលជជែកពីកិច្ចព្រមព្រៀងទំនាក់ទំនងសេរីរវាងចិន​និង កូរ៉េខាងត្បូង លោក​នឹងឆ្លៀតបង្ហាញឲ្យចិនដឹងពីក្រុមហ៊ុន និង ការដាក់ប្រព័ន្ធការពារមីស៊ីល។​

លោក Joo  បញ្ជាក់ទៀតថា លោក នឹងលើកឡើងពីក្តីកង្វល់របស់កូរ៉េខាងត្បូង ចំពោះឥរិយាបថរបស់ចិននៅពេលបច្ចុប្បន្ននេះផងដែរ។​

កូរ៉េខាងត្បូងបានលើកថា ចិនត្រូវបានគេសង្ស័យថា កំពុងធ្វើសកម្មភាពមិនផ្ទាល់ក្នុងការប្រឆាំងការបំពាក់ឧបករណ៍បច្ចេកទេសកម្រិតខ្ពស់សម្រាប់ការពារមីស៊ីលនៅដែនដីកូរ៉េខាងត្បូង ខណៈចិនកំពុងតែបារម្ភខ្លាចឧបករណ៍អាចក្តោបយកសកម្មភាពក្នុងតំបន់ហើយប៉ះពាល់ដល់ចិន។​

ទីក្រុងប៉េកាំងប្រឆាំងការដំឡើងឧបករណ៍នោះ ចំណែកអាមេរិក និង កូរ៉េខាងត្បូង បញ្ជាក់ថា គោលបំណងរបស់ពួកគេគឺគ្រាន់តែការពារចំពោះការគំរាមកំហែងណាមួយពីកូរ៉េខាងជើងតែប៉ុណ្ណោះ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required