ក្រសួងថាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់នៅពាក់កណ្តាលខែនេះ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹកប្រកាសថាខេត្តស្ទើតែទាំងអស់នៃប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ចាប់ពីមធ្យមទៅច្រើនដោយសារមានឥទិ្ធពលព្យុះទី១ ឈោ្មះ MUIFA មកពីសមុទ្រចិនខាងត្បូង។

សេចកី្ដប្រកាសនៅថៃ្ងទី១១ ខែមករា ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថៃ្ងទី១៣ដល់ថៃ្ងទី១៧ មករា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្ដាល កំពង់សឺ្ព និងខេត្តតាកែវ។

ចំណែកឯខេត្តកំពង់ឆាំ្នង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធា្លក់ពីតិចទៅមធ្យម ខណៈខេត្តកំពត កែប ព្រះសីហនុ និងមួយផែ្នកនៃខេត្តកោះកុង អាចនឹងមានភ្លៀងធា្លក់ពីមធ្យមទៅច្រើន។

នៅក្នុងសេចកី្ដប្រកាសរបស់ក្រសួងដដែលបានបញ្ជាក់ថាសម្ពាធទាបនេះនឹងអាចវិវត្តនទៅជាព្យុះទី១ ឈោ្មះ MUIFA៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ