អាជ្ញាធររកឃើញបង្គាស្រស់និងស្ពៃជ្រក់នៅផ្សារអូឬស្សីមានផ្ទុកសារធាតុគីមី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:10 PM | អភិបាលកិច្ចល្អ | 0 | 5690

អាជ្ញាធរនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២មករានេះបានរកឃើញថា ស្ពៃជ្រក់និងបង្គាស្រស់មួយចំនួននៅផ្សារអូរឬស្សី មានផ្ទុកសារធាតុគីមីហាមឃាត់ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។

ការចុះផ្សាយរបស់គេហទំព័រដដែលឲ្យដឹងថានៅក្នុងប្រតិបត្ដិការចុះត្រួតពិនិត្យលើទំនិញខូចគុណភាព អាជ្ញាធរឲ្យដឹងថា យ៉ាងហោចណាស់តូបចំនួន២នៅផ្សារអូរឬស្សី បានដាក់លក់ស្ពៃជ្រក់ មានដាក់សារធាតុអាស៊ីតខ្ពស់ ចំណែកបង្គាស្រស់មានផ្ទុកសារធាតុគីមីហាមឃាត់ ដោយមានដាក់ជាតិហ្វកម៉ាលីន ដើម្បីការពារកុំឲ្យស្អុយ។​

បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ រួមមានមន្ដ្រីកាំកុងត្រូល មន្ទីរពានិជ្ជកម្ម និងគណៈកម្មការផ្សារអូរឬស្សី បានពិនិត្យនិងធ្វើពិសោធន៍លើមុខទំនិញចំនួន៧១មុខ ដូចជា សរសៃគុយទាវ មី ប្រហិត គ្រឿងសមុទ្រ បន្លែស្រស់ និងគ្រឿងជក់ជាដើម។

ក្រោយពិនិត្យឃើញដូច្នេះ មន្ដ្រីកាំកុងត្រូលបានធ្វើការណែនាំនិងអប់រំអាជីរករទាំងនោះឲ្យឈប់ផលិតនិងលក់ដូរទំនិញប្រើជាតិគីមីទាំងនោះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required