លោក កឹម សុខា ថា លោក សម រង្ស៊ី សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស

លោក កឹម សុខា និង​លោក សម រង្ស៊ី ​(FB: ​លោក ​កឹម សុខា​)

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​នេះ បានចាត់​ទុក​ថា ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ។

ក្នុង​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​តទៅ។

ពុំ​មាន​មូល​ហេតុ​ច្បាស់​លាស់​ត្រូវ​បាន​គេ​ដឹង​នោះ​ឡើយ ប៉ុន្តែ លោក សម រង្ស៊ី បាន​ត្រឹម​តែ​បញ្ជាក់​ថា ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។

លោក កឹម សុខា ដែល​ជា​ដៃ​គូ​សំខាន់​របស់​លោក សម រង្ស៊ី ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ឆ្នាំ​២០១២​មក​នោះ បាន​លើក​ឡើង​ដូច្នេះនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក កឹម សុខា រៀបរាប់​ថា ការ​សម្រេច​ចិត្ត​លាលែង​ពី​ប្រធាន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី គឺ​ជាការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ