គ.ជ.ប.​ចេញ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ​ខុស​គ្នា​តិច​តួច​នឹង​បញ្ជី​​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន

គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. នៅ​ថ្ងៃ​នេះ បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​គម្លាត​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​តួលេខ​ក្រៅ​ផ្លូវការ។

គ.ជ.ប. បាន​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រជា​ពលរដ្ឋ​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា រហូត​ដល់​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវការ​ដែល​ប្រកាស​ដោយ​គ.ជ.ប. នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា​ជាង ៧​លាន ៨៦​ម៉ឺន​នាក់ បាន​ចុះ​ទៅ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ស្មើ​នឹង ៨១.៣៨​ភាគរយ​ នៃ​​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប​ជាង ៩​លាន ៦៦​ម៉ឺន​នាក់។

បើ​ធៀប​ទៅ​នឹង​តួលេខ​មិន​ទាន់​ផ្លូវ ឃើញ​ថា បញ្ជី​ឈ្មោះ​ផ្លូវការ​នេះ មាន​ភាព​លម្អៀង​​​តែ​ជាង ៨​ពាន់​នាក់​ប៉ុណ្ណោះ។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​ទាន់​ផ្លូវ បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​កម្ពុជា​ជាង ៧​លាន ៨៧​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​រាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ