លោក មូន ជែអ៊ីន ទស្សនា​ការ​ប្រគុំ​តន្ត្រី​ជាមួយ​ប្អូនស្រី​លោក គីម ជុងអ៊ុន

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា ប្រធានធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​អង្គុយ​នៅ​ជិត​នឹង​ប្អូន​ស្រី​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ក្នុង​ពិធី​ប្រគុំតន្ត្រី​របស់​ក្រុម​តន្ត្រីករ​មក​ពី​ទីក្រុង​ព្យុងយ៉ាង​នៅ​ទីក្រុង​សេអ៊ូល ខណៈ​ដែល​ក្រុម​បាតុករ​អភិរក្ស​និយម បាន​ដុត​ទង់​ជាតិ​កូរ៉េ​ខាង​ជើង​នៅ​ខាង​ក្រៅ​ពិធី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

កម្មវិធី​ប្រគុំ​តន្ត្រី​នោះ គឺ​ជា​ការ​រៀបចំ​ដ៏​សំខាន់​លើក​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង ដែល​គូស​បញ្ជាក់​ពី​ចំណង​ការទូត​តាម​រយៈ​ការ​ប្រកួត​​កីឡា​អូឡាំពិករៀបចំ​ឡើង​នៅ​លើឧបទ្វីប​មួយ​នេះ ហើយ​បន្ទាប់​មក​ប្រតិភូ​នោះ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ។

បើ​តាម AFP ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង បាន​​ទទួល​ទាន​អាហារ​គីមឈី និង​សូជូ​ជាមួយ​លោក មូន អង្គុយ​នៅ​ក្នុង​ប្រអប់​តែ​មួយ​នៅ​ឯ​ពិធី​បើក​កម្មវិធី​ប្រកួ​ត​កីឡា​អូឡាំពិក និង​បាន​លើក​ទឹក​ចិត្ត​ក្រុម​កីឡាករ​ជិះ​ស្គី​វាយ​បាល់​ផ្នែក​ស្ត្រី​រួម​គ្នា​ផង​ដែរ។

លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក៏​បាន​អញ្ចើញ​លោក មូន ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៅ​កូរ៉េ​ខាង​ជើង​ផង​ដែរ ដែល​ការ​អញ្ចើញ​នោះ​ធ្វើ​ឡើង​តាម​រយៈ​ប្អូន​ស្រី​របស់​លោក​គឺ​អ្នកស្រី គីម យ៉ូជុង​ ដែល​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​គ្រួសារ​ត្រកូល គីម លើក​ដំបូង ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​ម។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​វិមាន​បៃតង​​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា លោក មូន នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ភ្លាមៗ ទៅ​នឹង​ការ​អញ្ចើញ​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ