អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 8:53 AM | បរិស្ថាន | 0 | 10151 រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ពី​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ នៅ​សប្ដាហ៍​ក្រោយ​នេះ ចំពេល​ដែល​មាន​ការ​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ស្ទើ​ទូទាំង​ប្រទេស។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី១២ ឬ ១៣ ខែ​មីនា​នេះ ភ្លៀង​កក់​ខែ អាច​នឹង​កើត​មាន​ស្ទើ​ទូទាំង​ប្រទេស និង​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ ខណៈ​ដែលសីតុណ្ហភាព​នៅ​ក្នុង​រដូវ​ប្រាំង​ហួត​ហែង​នេះ នឹង​ស្ថិត​នៅ​ចន្លោះ ៣២ ទៅ ៣៥​អង្សា។

ក្រសួង​​ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​គ្រោះ​ថ្នាក់​នៃ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​មេឃ​រក​កល​ភ្លៀង ជា​ពិសេស​នៅ​តំបន់​វាល​ទំនាប៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required