អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ពី​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ នៅ​សប្ដាហ៍​ក្រោយ​នេះ ចំពេល​ដែល​មាន​ការ​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ស្ទើ​ទូទាំង​ប្រទេស។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី១២ ឬ ១៣ ខែ​មីនា​នេះ ភ្លៀង​កក់​ខែ អាច​នឹង​កើត​មាន​ស្ទើ​ទូទាំង​ប្រទេស និង​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ ខណៈ​ដែលសីតុណ្ហភាព​នៅ​ក្នុង​រដូវ​ប្រាំង​ហួត​ហែង​នេះ នឹង​ស្ថិត​នៅ​ចន្លោះ ៣២ ទៅ ៣៥​អង្សា។