ករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំនុច ច្រកតាមឿន (ច្រកព្រំដែនកម្ពុជា ថៃ)

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំនុច ច្រកតាមឿន (ច្រកព្រំដែនកម្ពុជា ថៃ) ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពូក ខេត្តបន្ទាយជ័យ ដោយម៉ូតូ ២គ្រឿងប៉ះទង្កិចគ្នា ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ធ្វើឱ្យមនុស្ស ១នាក់របួសធ្ងន់និង ៣នាក់ទៀតរបួសស្រាល។ គ្រោះថ្នាក់នេះកើតឡើងនៅវេលារសៀល ម៉ោង ៤:១៣ នាទីនៅថ្ងៃទី១២ ខែមេសឆ្នាំ២០១៧។
តាមចំលើយរបស់លោកអ៊ំ ស សម្ផស្ស អាយុ ៦៤ឆ្នាំជិះម៉ូតូ ម៉ាក Wave អាលហ្វា ពណ៌ខ្មៅ/ស អត់ស្លាកលេខ រស់នៅភូមិ បឹងតាស្រី ( ឃុំស្រុកដូចខាងលើ ) បានឲ្យដឹងថា គាត់ជិះម៉ូតូពីនាក់តាមផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត វ៉ាពីក្រោយ ដោយល្បឿនលឿន ធ្វើឲ្យប៉ះដៃចង្កូតគ្នាបណ្តាលឲ្យដួលទាំងពីតែម្តង។ក្រោយមកទើបដឹងថាម៉ូតូដែលបុក ម៉ាក wave i១១០ ឆ្នាំ ២០១២ ពណ៌ ខៀវ/ស អត់ស្លាកលេខ អ្នកបើកបរ ឈ្មោះ ឌឿង ភេទប្រុស នៅភូមិដូចគ្នា មិនដឹងអាយុរបួសធ្ងន់និងគ្នាម្នាក់ទៀតមិនស្គាល់ឈ្មោះរបួសស្រាល ត្រូវដឹកទៅសគ្រ្គោះនៅមន្ទីពេទ្យបឹងត្រកួនមុន។ បន្ទាប់មកទើបមានប៉ូលិសធ្វើការ សាកសួរ វាសវែងនិងធ្វើ កំណត់ហេតុទៅតាមច្បាប់។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។