ប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីជំងឺរាតត្បាតដល់សត្វមាន់ទារ

ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០៧ នៅឃុំថ្មីទាំងមួល ពិសេសភូមិច្រណោល មានកើតជំងឺសត្វមាន់កំពុងរាតត្បាតពេញភូមិងាប់ជាបន្តបន្ទាប់។  ផ្ទះខ្លះមានមាន់ងាប់ ១០ ទៅ ២០ ក្បាលទាំងតូចទាំងធំ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីជំងឺរាតត្បាតនេះព្រោះថាសត្វមាន់ គឺជាអនុផលរួមចំណែកក្នុងការផ្គត់ផ្គង់ដោះស្រាយជីវភាពគ្រួសារបានមួយចំណែកធំសម្រាប់ពួកគាត់។
ប្រជាពលរដ្ឋស្នើសុំដល់អជ្ញាធរភូមិឃុំរាយការជូនទៅមន្ទីកសិកម្មខេត្តស្រុកនឹងអង្គការនានា ដែលពាក់ព័ន្ធនឹងការចិញ្ចឺមសត្វឲ្យចុះជួយធ្វើអន្តរាគមន៌ ចាក់វ៉ាក់សាំង ការពារជាបន្ទាន់។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរ នឹងយកចិត្តទុកដាក់ក្នុងរឿងដែលកើតមានឡើងដូចបានជំរាបជូនខាងលើនេះ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។