ប្រជាពលរដ្ឋស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងសម្តែងទឹកចិត្តសប្បាយរីករាយ ចំពោះការបញ្ចុះថ្លៃអគ្គីសនី របស់រដ្ឋជូនពួកគាត់។ តម្លៃអគ្គីសនីដែលធ្លាប់តែមានតម្លែ ៣០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងត្រូវបញ្ចុះថ្លៃមកត្រឹម ៤៨០៛ ឫ ៦១០ ៛ និង ៧៩០ ៛ ក្នុងមួយគីឡូវ៉ាត់ម៉ោងវិញ។ ការបញ្ចុះតម្លៃនេះគឺដោយសារតែ ការវិនិយោគលើខ្សែកាបកប់នៅបាតទន្លេរបស់អគ្គិសនីកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ឯកឧត្តមបណ្ឌិត ទី នរិន្ទ និងឯកឧត្តម កែវ រតនៈ តំណាងអគ្គីសនីកម្ពុជា ក្នុងខណ៖ពេលចុះផ្សព្វផ្សាយនិងបកស្រាយរាល់ចម្ងល់របស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន