ស្រ្តីមេម៉ាយ ក្រក្សត់ អំពាវនាវរកជំនួយផ្នែកជីវភាព

ស្រ្តីមេម៉ាយកូនពីរឈ្មោះ ស៊ីម សារឿន រស់នៅភូមិបត់គគីរថ្មី ឃុំអរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ បានអំពាវនាវរកជំនួយពីសប្បុរសជន ឬអង្គការ នឹងអជ្ញាធរពាក់ពន្ធ័ ដើម្បីជួយជាស្បៀងអាហារ និងសាងសង់ធ្វើជាផ្ទះជូនរូបគាត់ ព្រោះគាត់មានជំងឺប្រចាំកាយនឹងពិកាដៃទៀតផង។ បន្ថែមលើនេះ ប្អូនស្រី ស៊ីម សារឿន និងកូនពីរនាក់របស់គាត់ដែលពិកា (កូនប្រុសពិកាជើង ហើយកូនស្រីពិកាដៃ) ដែរនោះ គឺជីវិតរបស់ពួកគាត់កំពុងជួបការលំបាកជាខ្លាំង។

ជាចុងក្រោយ ប្អូនស្រីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន នឹងជួយឧបត្ថម្ភដល់រូបគាត់និងគ្រួសារគាត់ឲ្យមានការរស់នៅសមរម្យនឹងគេ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន​ ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។