ធ្លាក់យន្តហោះនៅអាលហ្សេរីស្លាប់២៥៧នាក់

មន្ត្រីជួយសង្គ្រោះរបស់អាលហ្សេរីបានថ្លែងថា ករណីធ្លាក់យន្តហោះយោធាមួយកាលពីថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យមនុស្សចំនួន២៥៧នាក់បានស្លាប់។

តាមការចុះផ្សាយរបស់សារព័ត៌មានBBCបានឲ្យដឹងថា យន្តហោះបានផ្ទុះធ្លាក់ដោយសារបញ្ហាអាកាសធាតុបន្ទាប់ពី ចាកចេញពីព្រលានយន្តហោះយោធាប៊ូហ្វារីក(Boufarik) នៅភាគខាងលិចនៃប្រទេសបានបន្តិច។
ចំពោះអ្នកស្លាប់ភាគច្រើនជាយោធា និងគ្រួសាររបស់យោធា ហើយក៏មានអ្នកធ្វើការលើយន្តហោះចំនួន១០នាក់ផងដែរ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខទូទាំងប្រទេសចំនួន៣ថ្ងៃដោយសារហេតុការណ៍នេះ។

ហេតុការណ៍ធ្លាក់យន្តហោះស្លាប់មនុស្សនៅក្នុងប្រទេសអាលហ្សេរីនេះ គឺជាហេតុការណ៍ធំបំផុតលើពិភពលោកគិតចាប់ពីឆ្នាំ២០១៤មក ដែលកាលនោះយន្តហោះរបស់ម៉ាឡេស៊ីMH17 ផ្ទុកមនុស្ស២៩៨នាក់ ត្រូវបានបាញ់ធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ព្រឹត្តិការណ៍ធ្លាក់យន្តហោះទ្រង់ទ្រាយធំរយៈពេល១៥ឆ្នាំចុងក្រោយនេះ រួមមាន ថ្ងៃទី១៧ខែ កក្កដា ឆ្នាំ២០១៤ ករណីបាញ់ធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីMH17 នៅភាគខាងកើតប្រទេសអ៊ុយក្រែន ស្លាប់មនុស្ស២៩៨នាក់។ កាលនោះមានការចោទប្រកាន់ថា ក្រុមបះបោរដែលគាំទ្រប្រទេសរុស្ស៊ីជាអ្នកបាញ់។
ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០០៣ យន្តហោះយោធារបស់អ៊ីរ៉ង់ផ្ទុកមនុស្ស២៧៦នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសស្លាប់ទាំងអស់។

ថ្ងៃទី១ខែមិថុនា ឆ្នាំ២០០៩ យន្តហោះរបស់បារាំងផ្ទុកអ្នកដំណើរ២២៨នាក់ បានធ្លាក់ក្នុងមហាសមុទ្រអាតាឡង់ទិច។ ក្រុមជួយសង្គ្រោះរកឃើញសាកសពតែ៥០នាក់។ ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីផ្ទុកមនុស្ស២២៤នាក់ ត្រូវបានក្រុមរដ្ឋឥស្លាមបាញ់ធ្លាក់នៅភាគកណ្តាលនៃទំបន់Sinai អ្នកនៅលើយន្តហោះស្លាប់ទាំងអស់។

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧ យន្តហោះដឹកអ្នកដំណើររបស់ប្រេស៊ីលផ្ទុកមនុស្ស១៨៦ ជួបបញ្ហាអាកាសធាតុពេលចុះចត បណ្តាលឲ្យផ្ទុះឆេះស្លាប់អ្នកធ្វើដំណើរលើយន្តហោះ និងអ្នកធ្វើការនៅលើដី១៣នាក់ទៀត សរុបអ្នកស្លាប់ចំនួន១៩៩នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ