លោកត្រាំប្រាប់រុស្ស៊ីថាមីស៊ីលនឹងផ្ទុះឡើងនៅស៊ីរីឆាប់ៗ

US President Donald Trump (R) and Russia’s President Vladimir Putin talk as they make their way to take the “family photo” during the Asia-Pacific Economic Cooperation (APEC) leaders’ summit in the central Vietnamese city of Danang on November 11, 2017. World leaders and senior business figures are gathering in the Vietnamese city of Danang this week for the annual 21-member APEC summit. / AFP PHOTO / POOL / JORGE SILVA

ប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំថ្លែងប្រាប់រុស្ស៊ីឲ្យត្រៀមខ្លួនឲ្យហើយ ដោយថា មីស៊ីលអាចនឹងផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតបករណីប្រើប្រាស់អាវុធគីមីនៅទីក្រុងDouma កាលពីថ្ងៃសៅរ៍។​

លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គមTwitter របស់លោកកាលពីម្សិលមិញថា រុស្ស៊ីបានប្តេជ្ញាបាញ់ទម្លាក់រាល់មីស៊ីលទាំងអស់នៅក្នុងប្រទេសស៊ីរី។​ លោកបន្តថា នេះគឺជាការត្រៀមខ្លួនមួយល្អរបស់រុស្ស៊ីព្រោះថា ករណីបាញ់មីស៊ីលនឹងកើតមានឡើងនៅពេលឆាប់ៗនេះ ហើយថា រុស្ស៊ីមិនត្រូវចាប់ដៃគូជាមួយអ្នកដែលប្រើប្រាស់អាវុធគីមីសម្លាប់ប្រជាជនខ្លួនឯងនោះទេ។​

ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនេះ កើតឡើងនៅក្រោយពេលដែលមានករណីបាញ់អាវុធគីមីនៅក្នុងទីក្រុងDouma ​ ហើយបច្ចុប្បន្នមនុស្សរស់នៅក្នុងតំបន់នោះរួមទាំងកុមារផង កំពុងរងគ្រោះថ្នាក់។​

ការបាញ់អាវុធគីមីនៅស៊ីរីនេះ មានការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីជាអ្នកបាញ់ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលរុស្ស៊ី។​ ប៉ុន្តែស៊ីរីនិងរុស្ស៊ីសុទ្ធតែបានច្រានចោល​ការចោទប្រកាន់ទាំងនេះ។​​​

ក្រោយហេតុការណ៍នោះ សហរដ្ឋអាមេរិក​បានដាក់ចេញវិធានការបីគឺការទូតដោយបើកការស៊ើបអង្កេត និងដាក់សម្ពាធ ទី២ ការប្រើប្រាស់កម្លាំងក្នុងកម្រិតមួយ និងទី៣ បើកការវាយប្រហារទ្រង់ទ្រាយធំ។​

ទោះយ៉ាងណារុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា បើមានការប្រើប្រាស់កម្លាំងទ័ពប្រឆាំងស៊ីរីមែននោះ រុស្ស៊ីនឹងចេញមុខប្រឆាំង។​

បន្ទាប់ពីប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារមិនទទួលបានដំណោះស្រាយនោះ បារាំងនិងអង់គ្លេសថ្លែងថា ពួកគេបានត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់កម្លាំង ដើម្បីវាយប្រហារស៊ីរីជាការឆ្លើយតបនឹងការបាញ់អាវុធគីមី។​

ចំណែកនាវាចម្បាំងរបស់អាមេរិក​USS Donald Cook ដែលមានផ្ទុកអាវុធមីស៊ីលបានធ្វើដំណើរទៅកាន់សមុទ្រមេឌីតែរ៉ាណេ ដូចជាត្រៀមលក្ខណៈវាយប្រហារនៅស៊ីរី។​

សហរដ្ឋអាមេរិកជាប្រទេសដែលរកចំណូលបានយ៉ាងច្រើនពីការលក់អាវុធ។​ ទោះយ៉ាងណា លោកត្រាំសរសេរលើTwitter របស់លោកថា លោកចង់ឲ្យអន្តរជាតិធ្វើការរួមគ្នា ហើយឈប់ប្រឆាំងប្រជែងគ្នាផ្នែកសព្វាវុធតទៅទៀត​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ