លោកនាយករដ្ឋមន្រ្តីបញ្ជាក់ជាថ្មីថា ហ៊ុន ម៉ាណែត ជាកូនគាត់

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា លោក ហ៊ុន ម៉ាណែត គឺកូនរបស់គាត់ មិនមែនដូចការចោទប្រកាន់ថា ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាមនោះទេ។

ក្នុងពិធីចែកសញ្ញាបត្រដែលធ្វើនៅវិទ្យាស្ថានជាតិអប់រំនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ថ្លែងដោយមោទនភាពថា សាលាយោធាអាមេរិក មានកូនខ្មែរ ទៅប្រឡងចូលរៀន គឺហ៊ុន ម៉ាណែត។ ជាមួយគ្នានោះ លោកហ៊ុន សែន បញ្ជាក់ថា ហ៊ុន ម៉ាណែតជាកូនរបស់គាត់មិនមែនដូចការផ្សាយតាមហ្វេសប៊ុកថា ហ៊ុន ម៉ាណែត មិនមែនជាកូន ហ៊ុន សែន នោះទេ។

លោកថ្លែងថា”នេះជារឿងអាណោចអាធមប៉ុន្តែខ្ញុំអត់នឹកថាពួកប្រឆាំង អាចធ្វើអំពើថោកទាបបែបនេះ។ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយដូចខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ ដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាប្រពន្ធរបស់មេដឹកនាំ វៀតណាម ណាមួយនោះ។ រួចហើយបានកូន ហ៊ុន ម៉ាណែតនេះ យកទៅឲ្យ សុខ អាន ចិញ្ចឹមគេអាចមួលបង្កាច់បែបនេះទៅរួច

លោក ហ៊ុន សែន ក៏បានចំអកឲ្យអ្នកធ្វើបាតុកម្មនៅអាមេរិកប្រឆាំងលោក ហ៊ុន ម៉ាណែត កាលពីពេលចូលឆ្នាំខ្មែរនោះថា “អ្នកធ្វើបាតុកម្ម ៥០នាក់ អ្នកទទួល ហ៊ុន ម៉ាណែត ៥០០នាក់ ហើយបែរជាចោទថា ហ៊ុន ម៉ាណែត ថា មិនមែនជាកូន ហ៊ុន សែន។

លោក ហ៊ុន សែន បានឲ្យដឹងថា នៅពេលនោះ លោក ហ៊ុន ម៉ាណែត បានផ្ញើសារមកគាត់ដាក់លក្ខខណ្ឌជាមួយបក្សប្រឆាំងថា  បើពិនិត្យ DNA ទៅឃើញថា  ហ៊ុន ម៉ាណែត ពិតជាកូន លោក ហ៊ុន សែន នោះបក្សប្រឆាំងត្រូវដកខ្លួនចេញពីនយោបាយ។ផ្ទុយទៅវិញបើ ហ៊ុន ម៉ាណែតមិនមែនជា កូន លោក ហ៊ុន សែន នោះខាងលោកក៏ត្រូវដកខ្លួនចេញពីនយោបាយដែរ។ ប៉ុន្តែ ហ៊ុន សែន បានប្រាប់កូនគាត់វិញថា “កុំរវល់ជាមួយវា”។

 

អ្នកលេងហ្វេសប៊ុក បានផ្សព្វផ្សាយថា លោក “ហ៊ុន ម៉ាណែត ជាកូនរបស់  ឡេដឹកថូឯកសារដែលផ្សព្វផ្សាយដោយឈ្មោះ ហែន វិភាគ បានសរសេរទៀតថាពីឆ្នាំ ១៩៦៨ ដល់ ១៩៧៣ គាត់[ឡេដឹកថូ]បានត្រលប់ទៅហាណូយវិញ ហើយបានត្រូវតែងតាំងជាតំណាងរដ្ឋាភិបាលយួនខាងជើងក្នុងកិច្ចចចារសន្តិភាពនៅទីក្រុងប៉ារី”។

លោក ហែន វិភាគ បានសរសេរទៀតថា “លោកតា [ឡេដឹកថូ]ចេះនិយាយខ្មែរ និងសរសេរអក្សរខ្មែរបានខ្លះថែមទៀត ។នៅឆ្នាំ ១៩៧៨ លោក ឡេដឹកថូ ជាអ្នករៀបចំផែនការ ឈ្លាន
ពានស្រុកខ្មែរ រហូតបានទទួលជោគជ័យ នៅខែមករាឆ្នាំ ១៩៧៩
” ៕ អ៊ឹង ប៊ុនថន

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ