Robredoត្រៀមធ្វើជា​អនុប្រធានាធិបតី​​ក្រោម​នយោបាយតឹងរឹងរបស់​Duterte

លោកស្រី Leni Robredo បេក្ខជនអនុប្រធានាធិបតីហ្វីលីពីន

        បេក្ខជនអនុប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរថា លោកស្រីនិងមិនមានបញ្ហាអ្វីទេ សម្រាប់ការបំពេញតួនាទី ក្រោមគោលនយោបាយតឹងរឹងរបស់លោក Duterte ប្រសិន ជានោះជាគោលនយោបាយត្រឹមត្រូវ។

លោកស្រី  Leni Robredo ជាស្ត្រីល្បីឈ្មោះនៅភាគខាងត្បូងនៃតំបន់ Luzon បាន បញ្ជាក់ថា លោកស្រីនឹងធ្វើសកម្មភាពឲ្យបានល្អប្រសើរជាងច្បាប់ និង មិនមានបញ្ហា ចំពោះ គោលនយោបាយតឹងរឹងរបស់លោក Rodrigo Duterte។ លោកស្រីបានចូលប្រលូក ក្នុងវិស័យ នយោបាយកាលពីឆ្នាំ២០១២ ពេលដែលប្តីរបស់អ្នកស្រីជា អ្នកនយោបាយបានទទួលមរណៈភាព។ នេះបើតាមសារព័ត៌មChannel News Asia។

ហ្វីលីពីន បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំខេត្តក្រុង តំណាងរាស្ត្រនិង ប្រធានា ធិបតីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លទ្ធផលគឺលោក Rodrigo Duterte អភិបាលក្រុង Davaoនៅភាគខាងត្បូងប្រទេសហ្វីលីពីនទទួលបានជ័យជម្នះ។ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនរូបនេះ ប្រកាស ដាក់ចេញគោលនយោបាយតឹងរឹងដូចជា ការរៀបចំរដ្ឋធម្មនុញ្ញឡើងវិញ កែប្រែប្រព័ន្ធដឹក នាំរដ្ឋាភិបាល និង សន្យាសម្លាប់ឲ្យអស់ឧក្រិដ្ឋជននានា ដើម្បីពង្រឹងប្រទេសជាតិ។ ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ