ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះគោឧសភរាជបរិភោគពោតច្រើនជាងគេ

ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងយ៉ាងអធិកអធមនៅខាងមុខទីលានជល់ដំរី​​នៃ​ប្រាសាទអង្គរធំ (ដោយ បូ សាវី)

​ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ​នេះ បង្ហាញថា ផលកសិកម្មដែលកម្ពុជាទួលបានផលច្រើនជាងគេ គឺពោត បន្ទាប់មកស្រូវ និងសណ្តែក។

ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើនៅស្រុកកំចាយមា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ខែឧសភានេះ ព្រាហ្ម​ណ៍​​​ព្រះ​​​​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​ ប្រកាសឲ្យដឹងថា  ក្នុងអាហារ៧មុខ គោ​ឧសភរាជ បរិភោគ ពោត​៩៥​ភាគរ​យ ស្រូវ​៩០ភាគរយ និងសណ្តែក៩០ភាគរយ។

បើតាមទំនាយ ​និងទំនៀមទម្លាប់ខ្មែរពីបុរាណ តាមគោ​ឧសភរាជ បរិភោគអាហារទាំងនោះ បង្ហាញថា ឆ្នាំ​នេះ ផលកសិកម្ម ពោត​ ទទួលបានផលច្រើនជាង ស្រូវ និងសណ្តែក។

ដោយ​ឡែក អាហារផ្សេងទៀត  ដូចជា ​ល្ង​ ស្មៅ​ ​ ទឹក​​ និងស្រា ​«គោ​ឧសភរាជ» មិនបរិភោគ​នោះ​​ទេ។

ក្នុ​ង​ព្រះរាជពិធីនេះដែរ ​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សី​ហមុនី​ និងមន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​​បាល​មួយ​ចំនួន​​ទៀត បានចូលរួមជាអធិបតិ​។

អភិ​បាលខេត្តព្រៃវែង លោក ជា សុមេធី ត្រូវចាត់តាំងធ្វើស្តេចមាឃ និងលោកស្រី ជា ផល្គុន ជាភរិយា ជ្រើ​ស​​​តាំ​ងជាមេហួ ដើម្បី​​ព្រោះគ្រាប់ស្រូវ។

គួរ​បញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័លនេះត្រូវបានធ្វើឡើងជារៀលរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅ​វាល​ព្រះ​មេរុ ស្ថិ​ត​​​នៅពីខាងជើង នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ និងពេលខ្លះត្រូវបានប្រារព្វធ្វើឡើង នៅតាម​ខេត្ត​មួយចំនួន ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ