ពលករខ្មែរធ្វើការនៅថៃម្នាក់​ស្លាប់និង១៥នាក់របួស​ដោយសារក្រឡាប់រថយន្ត​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:15 AM | សន្ដិសុខ | 0 | 634

ពលករខ្មែរដែលធ្វើការស៊ីឈ្នួលបេះផ្លែឈើ នៅក្នុងខេត្តត្រាតនៃប្រទេសថៃ ១នាក់ស្លាប់ និងចំនួន១៥នាក់ផ្សេងទៀតបានរងរបួស ដោយសារការប្រឡាប់រថយន្ត ពេលធ្វើដំណើរទៅចំការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តនោះ កើតឡើងនៅម៉ោងប្រមាណ​៧ព្រឹកម្សិលមិញ ដោយសាររថយន្តបែកកង់ពេលកំពុងបើកលឿន​ ហើយរេចង្កូតទៅបុកជាមួយគល់ពេញទំហឹង។

ក្នុងហេតុការណ៍នោះពលការនីខ្មែរ ម្នាក់បានស្លាប់ ពេលនេះសមត្ថកិច្ចថៃកំពុងរៀបចំឯកសារបញ្ជូនមកស្រុកកំណើតនៅកម្ពុជាវិញ។ ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា អត្តសញ្ញាណពលការនីនៅខេត្តណាមួយ​នោះ មិនទាន់បានដឹងច្បាស់នៅឡើយ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required