គ.ជ.ប ថានឹងធ្វើពិសោធន៍ទឹកថ្នាំជ្រលក់ដៃឡើងវិញបន្ទាប់ពីរកឃើញថាលាងជ្រះ

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា នៅសប្តាហ៍ក្រោយ ខ្លួននឹងធ្វើ​ពិសោធន៍​ឡើង​វិញ ទៅលើទឹក​ថ្នាំ​ជ្រលក់ដៃ សម្រាប់បម្រើឲ្យការបោះឆ្នោត ដោយថា ដើម្បីបង្កើនទំនុកចិត្ត ដល់​អ្នក​បោះ​ឆ្នោ​ត បន្ទាប់ពីរកឃើញថាទឹកថ្នាំនេះលាងជ្រះ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ទឹកថ្នាំជ្រលក់ដៃ ដែល​កម្ពុ​​ជា​​​ទិ​ញពីក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌានោះ ត្រូវបានលាងជ្រះ បើគេយកវាទៅ​ដុស​លាង​នឹងទឹកថ្នាំ​លាប​សក់។

ប៉ុន្តែលោកថា ក្រោយពី គ.ជ.ប ជូនដំណឹងទៅក្រុមនោះវិញ ពីបញ្ហានេះ លោកថាទឹកថ្នាំ​ដែល​បញ្ជូន​មក​ក្រោ​​យ​នេះ ធ្វើពិសោធន៍ទៅលាងមិនជ្រះដូចមុនទេ។

លោក ហង្ស ពុទ្ធា ឲ្យVODដឹងនៅថ្ងៃទី១២ខែឧសាភានេះថា ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន ក៏​ដូ​ច​​ជាអ្នកនយោបាយ លោកថា គ.ជ.ប នឹងធ្វើពិសោធន៍ថ្នាំនេះ ជាសាធារណឡើងវិញ​នៅសប្តាហ៍​ក្រោ​យ​។

បើតាមលោក ហង្ស ពុទ្ធា ការធ្វើពិសោធន៍ឡើងវិញនោះ នៅ​ចំពោះ​មុខភា​គី​ពា​ក់​ព័ន្ធ មានអ្នកនយោបាយ និងម្ចាស់ជំនួយផងដែរ នៅស្នាក់ការ កណ្តា​ល របស់​ខ្លួនក្នុ​​​ង​រា​​ជ​​ធា​នី​ភ្នំពេញ នៅសប្តាហ៍ក្រោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ