កម្មករនៅខណ្ឌឫស្សីកែវផ្ទុះការតវ៉ាទាមទារប្រាក់ឈ្នួល​

កម្មកររោងចក្រ ដាយ យ៉ាំង តវ៉ានៅព្រឹកនេះ​

កម្មករប្រមាណ​៤០០នាក់ធ្វើការនៅរោងចក្រមួយក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រមូលផ្តុំតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទាមទារប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។​

កម្មករប្រមូលផ្តុំនៅមុខរោងចក្ររបស់ពួកគេឈ្មោះរោងចក្រដាយ យ៉ាំង ដោយមានលើកបដា សរសេរអក្សរទាមទារប្រាក់ឈ្នួល៣ខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេង។ ក្នុងបដាពួកគេក៏មានដាក់រូបលោកនាយករដ្ឋមន្ត្រី និងភរិយា ដើម្បីសុំឲ្យជួយស្វែងរកដំណោះស្រាយ។​

កម្មករបានរៀបរាប់ថា រយៈពេលបីខែហើយដែលថៅកែ មិនបានបើកប្រាក់ឈ្នួលឲ្យហើយប្រាប់ថា ក្ស័យធន។ បើតាមកម្មករដែលតវ៉ាបញ្ជាក់ថា ថៅកែមិនបានក្ស័យធនទេ គឺបានទៅបើករោងចក្រផ្សេងទៀតនៅខេត្តកណ្តាល​។

ការតវ៉ានៅព្រឹកនេះ មិនទាន់មានអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធដោះស្រាយនៅឡើយទេ។​ វីអូឌី ក៏មិនទាន់អាចសុំការពន្យល់ករណីនេះ ពីភាគីរោងចក្របានដែរ។

បើតាមកម្មករដែលតវ៉ាបញ្ជាក់ថា ពួកគាត់ធ្វើការនៅក្នុងរោងចក្រនេះ ចន្លោះពី៤ទៅ១៥ឆ្នាំ  ហើយចោទថា ថៅកែចង់គេចវេសមិនព្រមផ្តល់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទើបប្រកាសក្ស័យធន។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ