ក្រុម​អ្នក​កាសែត​បរទេស​​បង្ហាញ​ក្ដី​បារម្ភ​ជុំ​វិញ​ការ​ចាប់​អ្នក​ថត​រូប​ជន​ជាតិ​អូស្ត្រាលី

ក្លឹប​អ្នក​កាសែត​បរទេស​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ ជុំ​វិញ​ការ​ចាប់​ខ្លួន​អ្នក​ថត​រូប​ជន​ជាតិ​អូស្ត្រាលី លោក James Ricketson ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា​នេះ។

លោក James Ricketson អាយុ ៦៨​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​អស់​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​បង្ហោះ​ម៉ាស៊ីន drone នៅ​លើ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពីថ្ងៃ​ទី​០៣ ខែ​មិថុនា។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​អ្នក​ថត​រូប​នេះ ក្លឹប​អ្នក​កាសែត​បរទេស​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ក្រុម​អ្នក​កាសែត​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​ដ៏​លំបាក និង​ត្រូវ​ការ​ការ​បញ្ជាក់​ផ្នែក​ច្បាប់​ទាក់ទង​នឹង​​ប្រើ​ប្រាស់​ drone។

ក្រុម​នេះ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក Ricketson ជា​ការ​បង្កើត​នូវ​​លក្ខខណ្ឌ​ដ៏​គ្រោះ​ថ្នាក់​មួយ ដែល​មាន​ផល​វិបាក​យ៉ាង​ធំ​ធេង​លើ​វិស័យ​សារព័ត៌មាន។

ក្លឹប​អ្នក​កាសែត​បរទេស​ប្រចាំ​កម្ពុជា ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាព​អត់​ធ្មត់ និង​ស្រប​តាម​ច្បាប់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ