តុលាការ​អន្តរជាតិ​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

(រូបភាពពី AFP)

តុលាការអន្តរជាតិនៅទីក្រុងឡាអេបានសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីលើប្រទេសចិនជុំវិញជម្លោះសមុទ្រចិនខាងត្បូង។

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Inquirer របស់ហ្វីលីពីនបានរាយការណ៍ថា តុលាការមជ្ឈត្តកម្មអន្តរជាតិនៅទីក្រុងឡាអេ នៅថ្ងៃអង្គារនេះបានចេញសាលក្រមមួយ ដោយសម្រេចថាដែនទឹកសមុទ្រហ្វីលីពីនខាងលិច ស្ថិតក្នុងសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិស្របច្បាប់របស់ហ្វីលីពីន។

ចំណែកសារព័ត៌មាន Channel News Asia បានផ្សាយថាតុលាការនេះបានបញ្ជាក់ក្នុងសាលក្រមនោះថា ប្រទេសចិនពុំមានមូលដ្ឋានផ្លូវច្បាប់សម្រាប់អះអាងសិទ្ធិជាម្ចាស់លើធនធាននៅសមុទ្រចិនខាងត្បូងនោះឡើយ។ តុលាការនេះក៏បានរកឃើញថាចិនបានបំពានលើសិទ្ធិនេសាទរបស់ហ្វីលីពីននៅក្នុងដែនទឹកមានជម្លោះនោះ។

តុលាការនេះបានបន្តថាចិនពុំមានសិទ្ធិជាប្រវត្តិសាស្ត្រទៅលើដែនទឹកនៅសមុទ្រចិនខាងត្បូងទេ ហើយប្រជុំកោះស្ព្រាតលី ក៏មិនមែនជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ចិនផងដែរ។

តុលាការនេះបាននិយាយថា ចិនបានបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីនៅប្រជុំកោះប៉ប្រះទឹកនៅស្ព្រាតលី។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចិននៅមុននេះបន្តិចបានចាត់ទុកតុលាការនេះជាតុលាការរំលោភច្បាប់ ហើយនិយាយថា សាលក្រមនោះគឺជាការសម្រេចមិនត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ