គ.ជ.ប ឲ្យបរទេសមិនចេះភាសាខ្មែរបោះឆ្នោត ​បើមានឯកសារគ្រប់គ្រាន់​

សិក្ខាសាលាស្តីពីការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថាជនបរទេសទោះមិនចេះនិយាយភាសាខ្មែរក៏មានសិទ្ធិបោះឆ្នោតបានដែរ ឲ្យអ្នកតែជននោះមានឯកសារគ្រប់គ្រាន់តាមច្បាប់តម្រូវ។

នៅក្នុងសិក្ខាសាលាស្តីពីការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅព្រឹកនេះ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថាជនបរទេសដែលមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណប័ណ្ណខ្មែរគឺអាចចុះឈ្មោះនិងបោះឆ្នោតបាន ហើយទោះមិនចេះភាសាខ្មែរក៏ដោយ។

ការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ គណបក្សប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារលើកិច្ចការបោះឆ្នោតលើកឡើងថា មានប្រក្រតីជាច្រើនដូចជា បញ្ហាទឹកថ្នាំជ្រលក់ដៃលប់ជ្រះ បញ្ជីឈ្មោះហើមប៉ោង ហើយក៏មានជនជាតិវៀតណាមចូលបោះឆ្នោតដែរ។ មណ្ឌលបោះឆ្នោតមួយចំនួនដូចជានៅស្ទឹងមានជ័យ នៅក្រុងតាខ្មៅ និងនៅស្រុកស្អាង ខេត្តកណ្តាល បានបិទមុនម៉ោងកំណត់ ដោយសារមានពលរដ្ឋខ្មែរចេញមុខរារាំងពលរដ្ឋវៀតណាមមិនឲ្យបោះឆ្នោត ហើយកើតជម្លោះតានតឹងឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ