កម្លាំងរញ្ជួយដី៧,២រិច្ឆទ័រ​ញ័រនៅ Vanuatu

(រូបភាពពី BBC)

ក្រុមអ្នកភូមិសាស្ត្ររកឃើញថាកម្លាំងរញ្ជួយដី៧,២រិច្ឆទ័របានញ័រនៅប៉ែកខាងត្បូងនៃមហាសមុទ្រប៉ាស៊ីភិច ប៉ះចំកោះនៃប្រទេស Vanuatu។

ក្រុមអ្នកភូមិសាស្ត្រសហរដ្ឋអាមេរិករកឃើញថា កម្លាំងរញ្ជួយដីបានកើតឡើងនៅចម្ងាយ៥៣៥គីឡូម៉ែត្រភាគខាងត្បូងកោះ Vanuatu។ នេះបើតាមសារព័ត៌មាន BBC។

ក្រុមអ្នកភូមិសាស្ត្របានព្រមានថាអាចនឹងមានរលកស៊ូណាមីកើតឡើងនៅតំបន់ដែលនៅជិតៗកន្លែងរញ្ជួយដីនេះ។ ទោះយ៉ាងណាគេមិនទាន់មានរបាយការណ៍ពីការខូចខាតនិងគ្រោះថ្នាក់ដែលបង្កឡើងដោយការរញ្ជួយដីនេះនៅឡើយទេ។

ការរញ្ជួយដីនេះវាបង្កភាពភ័យខ្លាចនៅក្នុងតំបន់ក្នុងរយៈពេលខ្លី។ ការរញ្ជួយនេះ វាស្រដៀងនិងការរញ្ជួយពីរលើកកន្លងទៅកាលពីរឆ្នាំមុនដែលមានកើតឡើងនៅក្នុងខែតុលានិងខែធ្នូ តែមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ