លោក សម រង្ស៊ី បន្តចោទថារដ្ឋាភិបាលនៅពីក្រោយការសម្លាប់លោក កែម ឡី

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក​ សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​កម្ពុជា​នោះ​ ថ្លែង​ថា​ លោក​នៅ​តែ​បន្ត​រក្សា​ជំហរ​ចោទ​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​បក្ខ​ពួក​ជា​មន្ត្រី​រដ្ឋាភិបាល​ នៅ​ពី​ក្រោយ​​ការ​សម្លាប់​លោក​ កែម ឡី។​

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​រក្សា​ទោស​លោក​ សម រង្ស៊ី​ ដូច​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០១៧​ បាន​កាត់​ទោស​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ ១ឆ្នាំ​៨ខែ ពិន័យ​ជា​ប្រាក់១០លាន​រៀល និង​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក ​ហ៊ុន​ សែន ចំនួន​១០០រៀល​ ពី​បទ​បរិហារ​កេរ្តិ៍​ និង​ញុះញង់​ឲ្យ​បង្ក​អសន្តិសុខ​ដល់​សង្គម​។ ​

នៅ​ថ្ងៃ​ម្សិលមិញ​ដដែល​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​វិទ្យុ​អាស៊ីសេរី​ លោក​ សម រង្ស៊ី​ថ្លែង​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​សម្រេច​របស់​លោក​តុលា​ការ​នៅ​កម្ពុជា​នោះ​ទេ​ ហើយ​លោក​ថា​ លោក​នៅ​តែ​ចោទ​ថា​ លោក​ ហ៊ុន សែន​ និង​ មន្ត្រី​មួយ​ចំនួន​ទៀត​ថា​ ជា​អ្នក​ស្លាប់​លោក​កែម​ ឡី ​ដោយ​ថា​ លោក​ កែម ឡី​បាន​បក​ស្រាយ​ពី​ចំណុច​ អាក្រក់​របស់​លោក​ ហ៊ុន សែន​ និង​ មន្ត្រី​ពាក់ព័ន្ធ​។​

ទោះ​យ៉ាង​ណា​ មេធាវី​ការពារ​ក្តី​ ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ លោក​គី តិច ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ នៅ​សាលាឧទ្ធរណ៍​ថា​ លោក​សម រង្ស៊ី​មិន​អាច​រក​ភស្តុតាង​ដាក់​បន្ទុក​ លើ​លោក​ហ៊ុន សែន​បាន​ទេ​ ហើយ​ថា​ ការ​ចោទ​ប្រកាន់​នោះ​គ្រាន់​តែ​ជា​ញុះញង់​ ឲ្យ​ពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ