ក្រសួងថានឹងជួយជនជាតិសួយបង្កើតសហគមន៍ទេសចរណ៍ទេទឹកពុះ

ក្រសួង​បរិស្ថាន​ អះអាង​ថា​ នឹង​ជួយ​ជន​ជាតិ​សួយ​បង្កើត​សហគមន៍​ ទេ​ទឹកពុះ​ និង​អភិវឌ្ឍន៍​តំបន់​ការពារ​ធម្មជាតិ​កោរដូនតី​ ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ មក​កម្សាន្ត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​។

យោង​តាម​ទំព័រ​ហ៊្វេសប៊ុក​ (Facebook Page) ​របស់​ក្រសួង​បរិស្ថាន​  កាល​ពី​ថ្ងៃទី ១០​ខែ​សីហា​ បាន​ឲ្យ​ដឹង​ថា​ លោក​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ បាន​សន្យា​ជា​មួយ​ជន​ជាតិ​សួយ​នៅ​ទីស្តីការ​ក្រសួង​ ថា​នឹង​ជួយ​កំណត់​ព្រំ​ដី​សហគមន៍​ និង​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជូន​ពលរដ្ឋ​សហគមន៍​ ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក​ សាយ​ សំអាល់​ បន្ថែម​ទៀត​ថា​  លោក​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ចង់​មក​វិនិយោគ​ នៅ​តំបន់​ធម្មជាតិ​ទេទឹកពុះ​ សាង​សង់​ស្តូប​តំណាង​ជន​ជាតិ​សួយ​ ដែល​ជា​កន្លែង​គោរព​សក្ការៈ​ និង​ទី​ផ្សារ​បន្លែ​ធម្មជាតិ​ សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មក​លេង​កម្សាន្ត​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង​ជីវភាព​ក្នុង​គ្រួសារ​។

តំណាងសហគមន៍ លោកស្រី វ៉ែន សាមីន ថ្លែងអំណរគុណចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីដែលជួយកំណត់ព្រំដីសហគមន៍ជូនសហគមន៍ជនជាតិសួយ និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្ថែធម្មជាតិរបស់សហគមន៍ ហើយជាពិសេសការបង្កើតតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។

ម៉ាប់ស៊ុយ [email protected]

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ