សហគមន៍បុរីកីឡាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទ្រង់ទ្រាយតូច ចំណែកបឹងកក់​ផ្អាក

អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

សហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទ្រង់ទ្រាយតូច ដើម្បីទាមទារឲ្យមានយុត្តិធម៌នៅក្នុងសង្គមនៅព្រឹកនេះ ខណៈសហគមន៍លេចធ្លោរមួយទៀតគឺសហគមន៍បឹងកក់សម្រេចផ្អាក។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់VODនៅព្រឹកនេះថា សហគមន៍របស់អ្នកស្រីធ្វើយុទ្ធនាការជាទ្រង់ទ្រាយតូចដែលមានគ្នាប៉ុន្មាន៤ទៅ៥នាក់ស្លៀកពាក់ខ្មៅ ដើម្បីទាមទារយុត្តិធម៌សង្គម។ អ្នកស្រីបញ្ជាក់ថា ការធ្វើជាទ្រង់ទ្រាយតូចនេះ ដោយសារប្រជាសហគមន៍មានការរវល់ការងារនិងចូលរួមសិក្ខាសាលា។

អ្នកស្រី ស ស៊ន បញ្ជាក់ថាការធ្វើយុទ្ធការទ្រង់ទ្រាយតូចរបស់ពួកគាត់ក៏មានសន្តិសុខប្រមាណ១០នាក់នៅឈរឃ្លាំមើលជិតនោះដែរ តែមិនមានការប៉ះទង្គិចគ្នាទេ។

ចំណែកប្រជាសហគមន៍បឹងកក់វិញ សម្រេចផ្អាកមិនមានការប្រមូលផ្តុំដូចសប្តាហ៍មុនៗទេ តែនៅព្រឹកនេះពួកគេថតរូបស្លៀកពាក់ពណ៌ខ្មៅបង្ហោះធ្វើយុទ្ធនាការនៅលើទំព័រហ្វេសប៊ុក ដើម្បីទាមទារយុត្តិធម៌ក្នុងសង្គម។

កាលពីសប្តាហ៍មុនៗប្រជាសហមន៍ទាំងពីរតែងប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដែលលើកបដានិងរូបថត មានអ្នកចូលរូមរាប់សិបនាក់។

ថ្ងៃចន្ទទី១២ខែកញ្ញានេះជាសប្តាហ៍ទី១៩ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ