គ្លីនតុន លុបដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ

លោកស្រី ហ៊ីលឡារី គ្លីនតុន​ បេក្ខជន​ប្រធានាធិបតីអាមេរិក​​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ (រូបភាពពី AFP)

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី គ្លីនតុន បានសម្រេចលុបចោលគម្រោងទៅយុទ្ធនាការឃោសនានៅរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបញ្ហាជំងឺរលាកសួតធ្វើទុក្ខខ្លាំង។

លោកស្រីចាប់ផ្តើមធ្វើទុក្ខនៅពេលចូលរួមពិធីរំឭកព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ខែកញ្ញាលើអាគារមជ្ឈមណ្ឌលពាណិជ្ចកម្មពិភពលោក។ ពេលនោះដោយសារជំងឺធ្វើទុក្ខ លោកស្រីបានចាកចេញមុនកម្មវិធីចប់។

ក្រុមការងាររបស់លោកស្រី គ្លីនតុន ថ្លែងថា លោកស្រីបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺតាំងពីថ្ងៃសុក្រគឺរលាកសួតនិងខ្សោះជាតិទឹក។ វេជ្ជបណ្ឌិតរបស់លោកស្រីថ្លែងថា លោកស្រីកំពុងតែមានភាពប្រសើរឡើងនៃស្ថានភាពជំងឺ។

ក្នុងវីឌីអូដែល BBC ផ្សាយថា គឺលោកស្រីទន់ជង្គង់ជិតជួល ក៏ត្រូវបានអង្គរក្សគ្រាឡើងរថយន្តចេញពីកន្លែងរៀបចំពិធីរំឭកព្រឹត្តិការណ៍វាយប្រហារ១១កញ្ញានោះ។

តាមគម្រោងលោកស្រី គ្លីនតុន ត្រូវធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃចន្ទនេះរយៈពេល២ថ្ងៃ ដើម្បីប្រមូលមូលនីធិនិងថ្លែងសុន្ទរកថាអំពីសេដ្ឋកិច្ច ប៉ុន្តែដោយសារសុខភាពមានបញ្ហា ទើបលោកស្រីសម្រេចលុបចោលគម្រោងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ