នគរបាលឃាត់ខ្លួនអ្នកបើកបរពេលស្រវឹង៣២៧នាក់រយៈពេល៦ថ្ងៃ

នគរបាលចរាចរណ៍និងសណ្តាបធ្នាប់សាធារណៈអះអាងថា មនុស្សចំនួន៣២៧នាក់​ ក្នុងចំណោមម្ចាស់យានយន្ត១០១១គ្រឿង ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារបើកបរពេលស្រវឹង ក្នុងរយៈពេល៦ថ្ងៃ នៃយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យថា អ្នកដែលបើកបរយានយន្តក្នុងសភាពស្រវឹង គឺល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសអាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ខែកញ្ញា។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បញ្ជាក់ថា​ អ្នកបើកបរយានយន្ត ដូចជា ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្ត ដែលមិនមានប័ណ្ណសម្គាល់(កាតគ្រី) ឬគ្មានស្លាកលេខ គឺល្មើសនឹងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់ ៤០ម៉ឺនរៀលចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកាសដល់ម្ចាស់ក្រុមហ៊ុននាំចូលត្រីចក្រយានយន្ត(ម៉ូតូកង់បី) ឬដាក់លក់ក្នុងឃ្លាំង ព្រមទាំងម្ចាស់យាន្តយន្តដែលមិនទាន់ស្លាកលេខ ត្រូវរួសរាន់ទៅចុះបញ្ជីសុំប័ណ្ណសម្គាល់ និងស្លាកលេខបំពាក់លើយានយន្តរបស់ខ្លួន ដើម្បីកុំឲ្យប្រឈមនឹងផ្លូវច្បាប់៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ